បទស្មើសទេសាទក្នុងភូមិសាស្រ្តស្រុកក្រគរ បង្រ្កាបមិនចេះអស់សោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកក្រគរ ទទួលស្គាល់ការពិតករណីបទល្មើសទេសាទ ក្នុងដែនសមត្តកិច្ចរបស់ខ្លួនគ្រាដែលលោកអភិបាលនៃគណៈអភិបាលស្រុកដឹកនាំ និងបញ្ជាផ្ទាល់ ខណៈកន្លងមកមន្ត្រី.មន្ទីរ.ក្រសួងជំនាញពាក់ព័ន្ធចុះបង្រ្កាបជាញឹកញាប់ ។

ជាក់ស្ដែងប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃអង្រ្គរ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នេះ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចជ្រោយវែង ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក លីវ សេងហុីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំ និងបញ្ជាផ្ទាល់កងកម្លាំងសរុបប្រមាណចំនួន ២២នាក់ មធ្យោបាយដោយកាណូតចំនួន ០៤គ្រឿង ចុះបង្រ្កាបបាននូវវត្ថុតាងជាក់ស្ដែងមួយចំនួន និងសន្យាបន្តធ្វើឲ្យដូចភ្លៀងរលឹម ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផលនាព្រឹកនេះ៖ កម្លាំងបង្រ្កាបបាន ១ករណីរបាំងសាច់អ៊ួនក្រឡាល្អិតចំនួន ០៦ខ្សែ ស្មើនឹងប្រវែងចំនួន ១៣៥០ម៉ែត្រ(មួយពាន់បីរយហាសិបម៉ែត្រ) លូកងសាច់អ៊ួនចំនួន ១២មាត់ បង្គោលចំរឹងចំនួន ៥៤០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ៣៥គីឡូក្រាមផងដែរ ។

ប្រភពដដែលបន្តទៀតថា វត្ថុតាងគេមិនបញ្ជាក់ច្បាស់ថា បំផ្លាញចោលឬយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅឯណាមែន ប៉ុន្តែសន្យា(របាំង)នៅសេសសល់ និងធ្វើបន្តឲ្យដូចភ្លៀងរលឹម ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print