អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌឫស្សីកែវចុះ បង្ក្រាបគ្រឿងញៀន រហូតឈានដល់ការបង្ក្រាបល្បែងស៉ីសង

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែង ដកហូតបានទូរហ្គេមពង់បៀរ និងទូរហ្គេមបាញ់ត្រីសរុបចំនួន ៦គ្រឿងនិងឃាត់មនុស្ស២នាក់ផងដែរ ក្រោយពីចុះរដ្ឋបាលត្រួតពិនិត្យក្នុងទិសដៅទប់ស្កាត់ បង្ការនិងបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ស្ថិតនៅតំបន់មិនរៀបរយជួរមាត់ទន្លេ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ក្នុងការដឹកនាំបង្ក្រាបគ្រឿងញៀន រហូតឈានដល់ការបង្ក្រាបល្បែងស៉ីសងមានការចូលរួមជាមួយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ឬស្សីកែវ និង ប្រធាន-អនុប្រធានការិយាល័យជុំនាញជុំវិញខណ្ឌ លោកអធិការរង នាយប៉ុស្ដិ៍ កម្លាំងអាវុធហត្ថ អាជ្ញាធរសង្កាត់-ភូមិ និងប្រជាការពារជាច្រើននាក់ផងដែរក្នុង ប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ បង្ការនិងបង្ក្រាបគ្រឿងញៀន គឺត្រូវបានអនុវត្តឡើងជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៍ដូចជាការអនុវត្តឲ្យមានប្រសិទ្ធភាព លើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព នៅក្រោយពីបង្ក្រាបល្បែងស៉ីសងប្រភេទហ្គេមពង់បៀរ និងហ្គេមបាញ់ត្រី ចំនួន៦គ្រឿង នារសៀលថ្ងៃនេះ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យបន្តទៀតថា មុនឈានដល់ការចុះរដ្ឋបាលត្រួតពិនិត្យទប់ស្កាត់ បង្ការនិងបង្ក្រាបគ្រឿងញៀន និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនមួយចំនួន នារសៀលនេះដែរ គឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានផែនការយ៉ាងចាំបាច់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមប្រឹក្សា រាជធានីភ្នំពេញ លើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print