លោក អូស្មាន ហាស្សាន់ ៖ សាកលវិទ្យាល័យធំចំនួន០២ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចុះMOU ទទួលនិស្សិតកម្ពុជា បន្តការសិក្សាចំនួន២៥កន្លែង

ចែករំលែក៖

 

ភ្នំពេញ៖ ប្រតិភូសាកលវិទ្យាល័យចំនួន០២ មកពីសាធារណរដ្ឋឥណ្ឌូនេស៊ី គឺសាកលវិទ្យាល័យជាតិ Universi tas Negeri Padang ដឹកនាំដោយ លោក សាកលវិទ្យាធិការ Prof.Ganefri និងសាកលវិទ្យាល័យជាតិ Universitas Djuanda Bogor ដឹកនាំដោយឯកឧត្តមសាកលវិទ្យាធិការ Assoc.Prof.Dr.Dede Kardaya ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន សមាគមសហភាពបញ្ញវ័ន្ដ មុស្លិមកម្ពុជា(CMIU) នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៨ មករា ឆ្នាំ ២០២០ ។
ជំនួបនេះធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ច របស់ប្រតិភូនៃសាកលវិទ្យា ល័យទាំង០២ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាដំណើរទស្សនកិច្ចឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ លោក
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នៅឯសកលវិទ្យាល័យ Universitas Negeri Padang ចំនួន ០២ លើក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយក៏ធ្វើឡើងបន្ទាប់ពីជំនួប និងចុះអនុសារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរ ជាមួយនិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
នៅក្នុងឱកាសនោះផងដែរ សាកលវិទ្យាល័យជាតិ Universitas Negeri Padang ដែលជាសាកលវិទ្យាល័យធំលំដាប់ទីពីរ ក្នុងខេត្តស៊ូម៉ាត្រា និងលំដាប់ទី ២៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួន ៤០០ ចំណុះដោយគ្រឹះស្ថានអប់រំរបស់រដ្ឋចំនួន៤៥៧ និងមានសិស្សនិស្សិតជិត ៤០,០០០នាក់ នៅសាធា រណរដ្ឋឥណ្ឌូនេស៊ី បានចុះអនុសារណយោគយល់គ្នា ជាមួយសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៥ កន្លែង។
ដោយឡែកសាកលវិទ្យាល័យ Universitas Djuanda Bogor ក៏បានចុះអនុសារណៈផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ កន្លែងផងដែរ។
លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមសហ ភាពបញ្ញវន្តមុស្លិមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យទាំងពីរ ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដោយមិន ប្រកាន់ជាតិសាសន៍ និងសាសនា ដែលនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ លោកបានបន្ដថា៖ នេះគឺជាកូនសោរទី០១ នៃដំណើរកិច្ចសហប្រតិបត្តិការរបស់យើង សង្ឃឹមថាទៅអនាគតនឹងមានសាកល វិទ្យាល័យផ្សេងៗទៀតចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះ។
លោកបន្តថា៖ ជាភ័ព្វសំណាងណាស់សម្រាប់យុវជនជំនាន់ថ្មីដែលទទួលបានការអប់រំខ្ពស់ និយាយដោយឡែកចំពោះសហគមន៍ឥស្លាមកម្ពុជាក្រៅពីការជ្រោម ជ្រែងពីប្រទេសជាមិត្ត ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលធ្វើឲ្យពួកគេមានឱកាសទទួលបាននូវការសិក្សាជ្រៅជ្រះ ថ្វីត្បិតតែព្រះរាជាណា ចក្រកម្ពុជាមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែរាជរដ្ឋា ភិបាលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋដែលកាន់សាសនាផ្សេងៗស្មើៗគ្នា៕.

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print