ខេត្តស្វាយរៀង ៖ ក្រសួងសុខាភិបាលបានមកប្រកាសឲ្យមានការ ត្រួតពិនិត្យ ដោយបំពាក់ម៉ាស៊ីនស្គែន(Scan)នៅច្រកទ្វារព្រំដែន អន្តរជាតិ ក្រុង បាវិត ខេត្តស្វាយរៀង ដើម្បីស្គែនរកមេរោគវីរុស កូរ៉ូ ណា ប្រចាំការ២៤ ម៉ោងដើម្បី ស្គែន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលចូលមក ព្រះរាជាណាចក្រកម្ពុជា ។
បើតាមលោក ង៉ូវ សុខា អនុប្រធានចត្តាឡី ស័កប្រចាំច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ៖នៅច្រកទ្វាព្រំដែនអន្តរជាតិបាវិតបាន បំពាក់ម៉ាស៊ីនស្គែនដើម្បីត្រួតពិនិត្យរោគសញ្ញានៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះ វីរុសកូរ៉ូណា គ្រប់ភ្ញៀវទាំងអស់ ដែលចូលមកកម្ពុជាពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុក ជម្ងឺ ផ្លូវដង្ហើមថ្មី ( វីរុសកូរ៉ូណា )នៅឡើយទេ ។
ប្រភពបន្តទៀតថា បើតាមការសង្កេតភ្ញៀវ ចូលមកតាមច្រកទ្វា ព្រំដែន អន្តរជាតិបាវិត នេះមានគ្រប់ជាតិសាសន៍ គឺពួកគេមានការ យល់ដឹងច្រើនមានពាក់ម៉ាស់ ការពារសុវត្ថិភាព ប្រមាណ ៧០% ហើយ ភ្ញៀវ ដែល ពុំមាន ពាក់ ម៉ាស មន្ត្រី ច ត្តា ឡី សាក់ ប្រចាំការ នៅ បញ្ជរ ច្រកទ្វា ព្រំដែន អន្តរជាតិ បាវិត បាន ចែក ម៉ាស់ ឲ្យ ភ្ញៀវ ពាក់ ហ្វ្រី ដោយ ឥតគិតថ្លៃ ។
លោកង៉ូវសុខា ក៏បាន បញ្ជាក់ ផងដែរ ថា មន្ត្រី ច ត្តា ឡី សាក់ ត្រូវបាន ក្រសួងសុខាភិបាល ឲ្យ ដក កម្លាំង ចេញពី ច្រកទ្វា ព្រំដែន អន្តរជាតិ បាវិត នេះ អស់ រយៈពេល ជាង ១ ឆ្នាំ មកហើយ ទើបតែ ក្រសួង ឲ្យ ដាក់ វិញ នៅ ថ្ងៃទី ១១ មករា ឆ្នាំ ២០២០ កន្លងមកនេះ ។
ហើយការត្រួតពិនិត្យរោគកូរ៉ូណានេះដោយ បំពាក់ ម៉ាស៊ីន ស្គែ ន គ្រប់ ភ្ញៀវ ទាំងអស់ ប្រសិនបើ មាន រោគសញ្ញា សង្ស័យ មន្ត្រី ជំនាញ នាំ ភ្ញៀវ នោះ ចូលក្នុង បន្ទប់ សុវត្ថិភាព ពិនិត្យ និង វាស់ កំដៅ សាជាថ្មី បើ រកឃើញថា វិជ្ជមាន ( កូ រ៉ូ ណា ) នៅលើ ភ្ញៀវ មន្ត្រី ច ត្តា ឡី សាក់ ត្រូវ ពាក់ សំលៀកបំពាក់ ការពារ សុវត្ថិភាព ហើយ បញ្ជូន ជនរងគ្រោះ ទៅកាន់ អាគារ សុវត្ថិភាព ឲ្យ ដេក នៅលើ គ្រែពេទ្យ ដែលមាន បំពាក់ បំពង់ខ្យល់ អុក ស៊ី ស៊ែ ន និង មាន គ្រូពេទ្យ ប្រចាំការ ពិនិត្យ តាមដាន និង សង្គ្រោះ ។ បើ ត្រូវបញ្ជូន ជនរងគ្រោះ យើង ក៏មាន រថយន្ត សាមុយ ១ គ្រឿង យកមក ពី មន្ទីរពេទ្យបង្អែក ស្រុក ប្រតិបត្តិ ជី ភូ មក ប្រចាំការ ២៤ ម៉ោង ដោយមាន បំពាក់ បរិក្ខា ពេទ្យ និង គ្រូពេទ្យ ត្រៀម ប្រចាំការ៕
ដោយ៖ យឹម សុថាន