ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលាក់ទុកកាំភ្លើង ;កាំបិត ;ពូថៅ និងឧបករណ៍ឆក់ត្រី ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានទៅដល់ការឃាត់ខ្លួន បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងជួញដូរគ្រឿងញៀន ។
យោងតាមរបាយការណ៍នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាស្ដា បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ១ករណី ។ ជាកស្តែងឃាត់ខ្លួនជនសង្ស័យមាន ឈ្មោះ អួន ណុប ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅនៅចំណុចខាងលើ ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការជាក់ស្តែងនេះដែរ កម្លាំងជំនាញបានដកហូតវត្ថុតាងជាច្រើនរួមមាន ៖ ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន១ កូនថង់ ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ទូរសព្ទដៃចំនួន១ គ្រឿង ប្រាក់រៀលចំនួន ២ ៣៣៩ ០០០ រៀល ; ប្រាក់បាត ២២ ៥៣០ បាត ; ប្រាក់ដុល្លារចំនួន ១៧៥ ដុល្លារ ; កូនកាំបិត ចំនួន៣ដើម ; កូនពូថៅចំនួន២ ; ម៉ូទ័រឆក់ត្រី ចំនួន១គ្រឿង ; កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ចំនួន៣ដើម ; ម៉ូទ័រកាត់ចំនួន១គ្រឿង ; ម៉ូទ័រស្វានចំនួន១គ្រឿង ; សំបកបង់កាំភ្លើង អាការចំនួន១ និង ប៉ុសផ្សារដែក ចំនួន១គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សហការី