ភ្នំពេញៈឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលចង់បានភ្លើងបំភ្លឺផ្លូវដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ឥឡូវនេះត្រូវបានអាជ្ញាធរខណ្ឌផ្តល់ជូនហើយ ធ្វើអោយប្រជាពលរដ្ឋចំនួន៤ភូមិរួមមានភូមិក្តីតាកុយ ភូមិវាលស្បូវ សង្កាត់វាលស្បូវ និងភូមិជ្រោយបាសាក់ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សប្បាយចិត្តយ៉ាង ។
និយាយរួមក្រោមដំបូលសន្តិភាពនិងអរគុណសន្តិភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន សមិទ្ធិផលថ្មីៗបានកើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដូចជា ផ្លូវបេតុងជាច្រើនខ្សែ ប្រព័ន្ធលូរំដោះទឹក អាគារទីស្នាក់ការភូមិ ការពង្រឹងការងារសន្តិសុខសង្គមដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប់មិនអោយកើតមានបទល្មើស និងការងារចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ជាដើម ។
ឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផ្លូវបេតុងជិត១០ខ្សែបានស្ថាបនារួចរាល់និងដាក់អោយប្រជាពលរដ្ឋប្រើប្រាសរួមជាមួយប្រព័ន្ធលូរំដោះទឹក ជាមួយគ្នានេះភ្លើងបំភ្លឺងអមសង្ខាងផ្លូវក៍ដាក់អោយដំណើរការផងដែរ នៅមានសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។
បន្ទាប់ពីទទួលបានសមិទ្ធិផលថ្មីៗដូចជាផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក ភ្លើងបំភ្លឺអមសង្ខាងផ្លូវដើម្បីសុវត្ថិ ភាពក្នុងការធ្វើដំណើរពេលយប់ ប្រជាពលរដ្ឋបានសំដែងនូវការអបអរសាទរសប្បាយរីករាយនិងថ្លែងអំណរគុណដល់រដ្ឋបាលខណ្ឌច្បារអំពៅដែលខិតខំជំរុញការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានអោយមានការរីកចម្រើន ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌក៍បានសំណូមពរដល់ប្រជាពលរដ្ឋអោយចូលរួមថែរក្សាសមិទ្ធិផលថ្មីៗដែលបានកើតឡើងទុកប្រើប្រាស់រយៈពេលយូ ជាពិសេសអរគុណសន្តិភាព រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោ បាយ គឺជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក៍ដូចជាជំរុញការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ និង សង្កាត់ អោយមានការរីកចម្រើនថែមទៀត ៕ សណ្តោស