អាជ្ញាធរខេត្តបន្ទាយមានជ័យចុះទៅប្រកាសហាមឃាត់មិនឱ្យប្រជាពលរដ្ឋបាច បូម ទឹក ស្ទឹងនិងអូរដើម្បីទុកទឹកប្រើប្រាស់គ្រាដែលទឹកស្ទឹងនិងអូរកំពុងប្រឈមរីងស្ងួត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះទៅត្រួតពិនិត្យទឹកស្ទឹង ទឹក ប្រឡាយ អូរ និង បឹងបួរមួយចំនួនទៀតនៅក្នុងភូមិសាស្រ្តសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ដើម្បីតាមដានអំពីស្ថានភាពទឹកនៅក្នុងស្ទឹង អូរ ប្រឡាយបឹង បួរ នានា ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ ដល់ការប្រើប្រាស់ យកទៅមកបរិភោគ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គ្រាដែលទឹកស្ទឹងនិងទឹកអូរ មួយចំនួន នៅខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា កំពុងតែមានការរីងស្ងួតជាបណ្តើរៗនៅក្នុងរដូវប្រាំងហួតហែង និងការបូមទឹកយកទៅប្រដាក់ស្រែប្រាំង ពីសំណាក់ប្រជាកសិករធ្វើស្រូវប្រាំងដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យកំពុងរងផលប៉ះពាល់បញ្ហាប្រឈមគ្មានទឹកប្រើប្រាស់នៅពេលខាងមុខ។

IMG_4361

ដើម្បីដោះស្រាយបញ្ហាប្រឈមកង្វះទឹកអាជ្ញាធរខេត្តបន្ទាយមានជ័យ​កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះទៅបិតបំរាមហាមឃាត់និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនឱ្យបូម បាច ទឹកក្នុង ស្ទឹង អូរ ប្រឡាយ បឹងបួរ យកដាក់ស្រែប្រាំង ឬ ប្រើប្រាស់ទឹកខ្ជះខ្ជាយនោះឡើយ។ វិធានការនោះធ្វើឡើងដើម្បីឆ្លើយតបបន្ទាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមកង្វះទឹក បន្ទាប់ពីខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាបានរងគ្រោះនូវភាពរាំងស្ងួតកាលពីឆ្នាំ២០១៥ ទើបធ្វើឱ្យបន្ទាយមានជ័យប្រឈមកង្វះទឹកកប្រើប្រាស់។ មិនតែប៉ុណ្ណោះទឹកស្ទឹងដ៏ធំចំនួន២នៅខេត្តបន្ទាយមានជ័យគឺស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបុរី ក៏បានរងការរីងស្ងួតជាបណ្តើរៗហើយអាជ្ញាធរខេត្តបន្ទាយមានជ័យក៏ទើបតែ ទប់ទឹកស្ទឹង ទាំងពីរនេះ សម្រាប់រក្សាទឹកទុកផ្គត់ផ្គង់ផងដែរ ។

ជុំវិញបញ្ហាខាងលើនេះដែររាជរដ្ឋាភិបាលកម្ពុជាកន្លងទៅថ្មីៗនេះក៏បានចេញសារាចរណែនាំប្រជាពលរដ្ឋត្រូវថែរក្សាទឹកទុក ដោយសារតែកម្ពុជាក្នុងឆ្នាំ២០១៦នេះ នឹងទទួលរងនូវបាតុភូតកំដៅ El Nino ដែលនឹងប៉ះពាល់ដល់ដំណើរការដាំដុះរបស់ប្រជាពលរដ្ឋថែមទៀត។ El Nino គឺជាបាតុភូតមួយដែលសម្គាល់ពីធាតុអាកាសឡើងកម្តៅ…ចំណែកបាតុភូតមួយទៀត ដែលសម្គាល់ការចុះត្រជាក់ ត្រូវគេដាក់ឈ្មោះថា La Nina។ យោងតាមសារាចរណ៍ ណែនាំចុះថ្ងៃទី២៣ធ្នូដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កម្ពុជានឹងរងនូវឥទ្ធិពលបាតុភូតកម្តៅ El Nino រហូត ដល់ចុងខែមិថុនាឆ្នាំ២០១៦…និងដល់ពាក់កណ្តាលខែកក្កដាឆ្នាំ២០១៦ ទើបកម្ពុជានឹងទទួលបាតុភូតត្រជាក់ El Nina មកវិញ។ យោងតាមសារាចរណ៍ណែនាំ ក្នុងពេលដែលកម្ពុជាទទួលរងបាតុភូតកម្តៅ El Nino គឺនឹងបង្កអោយរដូវវស្សាមកយឺត…និងនៅដើមរដូវវស្សាមានភ្លៀងធ្លាក់តិច…មានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់កើតឡើងច្រើន កម្រិតសីតុណ្ហភាពអតិបរមានកើនឡើង និងអាកាសធាតុក្តៅហួតហែងជាដើម។ ស្ថានភាពអាកាសធាតុបែបនេះ នឹងកើតមានចាប់ពីខែកុម្ភៈរហូតដល់ចុងខែមិថុនា ។

គួររំលឹកថាបើយោងតាមការព្យាករណ៍មួយរបស់ក្រសួងធន ធានទឹក គឺក្នុងរដូវប្រាំងខាងមុខនេះ សីតុណ្ហភាពកំដៅនឹងឡើងដល់៤០ទៅ៤១អង្សាសេផងដែរនៅក្នុងប្រទេស កម្ពុជាដែលរងនឹងបាតុភូត El Nino នេះ។  សារាចរណែនាំរបស់រាជរដ្ឋាភិបាលដដែល បានអោយដឹងថាកម្ពុជានឹងប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃតាមតំបន់មួយចំនួន…ហើយរហូតដល់ពាក់កណ្តាលខែ កក្កដាឆ្នាំ២០១៦ ទើបបាតុភូតត្រជាក់ La Nina មានឥទ្ធិពលមកលើកម្ពុជាវិញ…ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់នា ពេលនោះផងដែរ ។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកនឹងដាក់បំរាមហាមឃាត់នៅពេលនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យក៏បានអំពាវនាវឱ្យប្រជាជនត្រូវប្រើប្រាស់ទឹកមានការសន្សំសំចៃកុំខ្ជះខ្ជាយ និងអំពាវប្រជាពលរដ្ឋកុំពង្រីកការធ្វើស្រែប្រាំងបន្ថែមទៀត បើកាលណាប្រជាជននាំគ្នាធ្វើស្រូវប្រាំងបន្ថែមហើយនាំគ្នាបូមទឹកស្ទឹង ទឹកប្រឡាយ អូរបឹងបួរ យកទៅស្រោចស្រពធ្វើឱ្យបញ្ហាប្រឈមកង្វះទឹកកាន់តែប្រឈមខ្លាំងឡើង ៕

IMG_4357

IMG_4360

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print