ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី លោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុកបន្ទាយអំពិល បានចាត់តាំងលោក អនុសេនីយ៍ឯក ស៊ឹម វណ្ណ: ឋាន: អធិការរង ដឹកនាំកម្លាំងចុះធ្វើការអប់រំ កិច្ចសន្យា កន្លែងលេងល្បែងស៊ីសង (បៀ) នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ០៧នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកលេងល្បែងស៊ីសង(បៀរ)ទាំង៧នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ចាន់ នឿន ភេទស្រី អាយុ៥០ឆ្នាំ
២-ឈ្មោះ ប៊ិន ពឿន ភេទស្រី អាយុ ៣៥ឆ្នាំ
៣-ឈ្មោះ ស៊ី នាង ភេទស្រី អាយុ៣០ឆ្នាំ
៤-ឈ្មោះ សាន បោក ភេទស្រី អាយុ២៧ឆ្នាំ
៥-ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ ៣៣ឆ្នាំ
៦-ឈ្មោះ សុខ ចាន់ណា ភេទស្រី អាយុ ៤៥ឆ្នាំ
៧-ឈ្មោះ សាន មុំ ភេទស្រី អាយុ ៦២ឆ្នាំ
រស់នៅភូមិ ឃុំកើតហេតុខាងលើទាំង០៧ នាក់។
ក្នុងនោះសមត្ថកិច្ចយើងបាន ដកហូតបានបៀរ ចំនួន០១ហ៊ូ កម្រាលមួយ កន្ទេលមួយ ហើយបានធ្វើកិច្ចសន្យាអប់រំបញ្ឈប់ មិនអោយលែងល្បែងទៀត ៕