ភ្នំពេញ៖ នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងអញ្ជេីញបេីកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជាដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះគឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេចពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលចាប់ពីថ្ងៃទី០១ ដល់ ០២ ខែកុម្ភៈ ឆ្នាំ២០២០ ៕
...
ដោយ៖ សុខ ខេមរា