មិនមែនថតកុនទេតារាសម្តែង ស្រេន វុធថា និង ជា ស្រីរ័ត្ន ភ្ជាប់ពាក្យជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ តារាសម្តែងស្រស់សង្ហា ស្រេន វុធថា និងតារាស្រី ជា ស្រីរ័ត្ន បានដឹកដៃគ្នាភ្ជាប់ពាក្យជាផ្លូវការហើយ ដែលនេះមិនមែនជាការសម្តែងក្នុងភាពយន្ត ឬបទចម្រៀងនោះទេ។
ពិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះនៅគេហដ្ឋានខាងស្រី ក្រោមវត្តមានសាច់ញាតិ និងសិល្បករមួយចំនួនចូលរួម។ លោក ស្រេន វុធថា បានបញ្ជាក់ថាជាកម្មវិធីភ្ជាប់ពាក្យពិតៗមិនមែនជាឈុតឆាកសម្តែងក្នុងបទចម្រៀង ឬភាពយន្តនោះទេ។ លោកថា កម្មវិធីភ្ជាប់ពាក្យរបស់លោកមិនត្រូវបានរៀបចំឲ្យបានធំដុំទេ ខណៈគ្រួសារទាំងសងខាង និងគូដណ្តឹងសុទ្ធតែរវល់ច្រើន ហើយសិល្បករក៏មមាញញឹកទើបរៀបចំធ្វើឡើងទៅតាមកម្រិតមួយសមល្មម។ តារាប្រុសវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា គូស្នេហ៍លោកកញ្ញា ជា ស្រីរ័ត្នក៏ជាតារាសម្តែងមានវ័យ២៧ ហើយលោកបានស្គាល់នាងអស់រយៈពេលប្រមាណជាង៤ឆ្នាំមកហើយដែលស្គល់គ្នាដំបូងតាមរយៈការសម្តែងរួមគ្នា។ លោកថា ​មិនទាន់កំណត់ពេលជាក់លាក់ចូលរោងការជាផ្លូវការនៅឡើយ ខណៈលោក និងអនាគតភរិយាសុទ្ធតែរវល់នឹងការសិល្បៈរៀងខ្លួន ហើយក៏ចង់ទុកពេលវេលាធ្វើការឲ្យបានច្រើនមុនសម្រេចចិត្តចូលរោងការ។ តារាប្រុសដែលលេចមុខច្រើនក្នុងកិច្ចការងារសប្បុរសធម៌រូបនេះបញ្ជាក់ថា ចំណុចល្អៗមួយចំនួនដែលធ្វើឲ្យលោក និងគូដណ្តឹងអាចឈានដល់ចំណុចនេះគឺការយល់ចិត្តគ្នាភាគច្រើន ហើយនាងក៏ជានារីមានអត្តចរិករួសរាយរាក់ទាក់ ម៉ឺងម៉ាត់នឹងការងារ។ ទោះជាយ៉ាងណាលោកនៅមិនទាន់បង្ហើបគម្រោងបន្ថែមមុខរបរថ្មីរួមគ្នាជាមួយដណ្តឹង ដើម្បីបន្ថែមប្រាក់ចំណូលនោះទេ។
​គួរបញ្ជាក់ដែរថាកម្មវិធីភ្ជាប់ពាក្យនេះគេសង្កេតឃើញមានវត្តមានចូលរួមពីសំណាក់ តារាសម្តែង លោក បញ្ញាសិទ្ធ អ្នកនាង កុល ដាវី លោក ជា លាងឆេ កញ្ញា ចន្ធី ដាឡែនជាដើម៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print