ទោះបីអ្នកស្លាប់ដោយវីរុសកូរ៉ូណាកើនឡើង​៣៦២នាក់​ក្តី ក៏ចិនមិនទទួលជំនួយពីអាមេរិកនោះដែរ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីដូណាលត្រាំ​បានបញ្ជាក់ថា​ ចិនមិនទាន់ឯកភាពឲ្យអាមេរិក​ជួយក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណា​​នៅទីក្រុងវូហាន។​
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​ Mỹ Robert O’Brien​ បានបញ្ជាក់ថា «ទីក្រុងប៉េកាំងមិនទាន់អនុញ្ញាតឲ្យយើងជួយ ទប់ស្កាត់វីរុសកូរ៉ូណានៅឡើយទេ។ យើងមានក្រុមអ្នកឯកទេសពីជំងឺឆ្លងខ្ពស់​ យើងអាចទប់ស្កាត់បាន​។ ការឆ្លងរាលដាលកូរ៉ូណា មិនមែនជាបញ្ហារបស់ចិន​តែមួយនៅឡើយគឺនៅលើពិភពលោកទាំងមូល​»។
ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស​កូរ៉ូណា (2019-nCoV) បានសម្លាប់មនុស្ស​កើនឡើង៣៦២នាក់ និងឆ្លង​​១៧ ៣៨៦នាក់ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ថ្នាំសង្កូវ​បង្កា​រព្យាបាល​ នៅមិនទាន់រកឃើញ​នៅឡើយទេ ។
អ្នកជំងឺកូរ៉ូណា​២នាក់​ឆ្លងនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែ​កាលពីថ្ងៃទី២ ខែកុម្ភៈ អ្នកជំងឺម្នាក់​បានស្លាប់​ហើយ ក្លាយជា​ប្រទេសដំបូងគេ​ក្រៅពីប្រទេសចិន​ដែលស្លាប់ដោយសារជំងឺកូរ៉ូណា ។ ប្រទេសប្រហែល​២៧ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​ត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺនេះផងដែរ ។
ជាមួយគ្នានេះបណ្តាប្រទេស នៅជុំវិញពិភពលោក ក្នុងនោះមាន អេហ្ស៊ីប ជប៉ុន កូរ៉េខាងត្បូង សហគមន៍អឺរ៉ុប រួមទាំងបណ្តាអង្គការអន្តរជាតិធំ ៗ ក្នុងនោះមាន UNICEF និង​ WHO ​បានចូលរួមយ៉ាងសកម្ម នៅក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។
កាលពីថ្ងៃទី​២ខែកុម្ភៈ ក្រសួងសុខាភិបាលអេហ្ស៊ីបបានប្រកាសថា នឹងផ្តល់ជំនួយ​សម្ភារៈសុខាភិបាល ចំនួន​១០តោន​ ដើម្បីជួយដល់ប្រទេសចិន​ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា​។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីហ្ស៊ីបលោក Khaled Megahed បានបញ្ជាក់ថា​ សម្ភារៈបរិក្ខាពេទ្យ នឹងត្រូវបញ្ជូនតាមយន្តហោះ​ ជាមួយគ្នានោះ​យន្តហោះអេហ្ស៊ីបក៏នឹងដឹកជញ្ជូនពលរដ្ឋ​របស់ខ្លួនដែលជាប់គាំនៅទីក្រុងវូហានមកប្រទេសវិញផងដែរ​។
ក្នុងពេលជាមួយគ្នានោះដែរ​ នាយកដ្ឋាន​ទប់ស្កាត់ជំងឺឆ្លងអឺរ៉ុប​ ERCC ​​ ក៏បានបញ្ជូនជំនួយទៅកាន់ចិន​ សំលៀកបំពាក់សុខាភិបាល ប្រមាណ​១២តោនទៅកាន់ចិន ។ ចំណែកអាល្លឺម៉ង់ ក៏បានបញ្ជូន អាវការពារឆ្លងវីរុស​១ម៉ឺនកំប្លេ ទៅកាន់ចិនផងដែរ ។ ក្រៅពីនេះនៅមានប្រទេសជាច្រើន បានរួមចំណែកជាមួយចិនក្នុងការទប់ស្កាត់វីរុសកូរ៉ូណាផងដែរ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print