ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ក្រោយពីបើករថយន្តយ៉ាងលឿនទៅបុកបង្គោលភ្លើងក្រឡាប់ជាច្រើនជុំ

ចែករំលែក៖

ភ្នំពេញ ​៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងមនុស្ស៣នាក់ទៀតរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗក្រោយពីបេីករថយន្ត លឿនមិនប្រយ័ត្នស្រាប់តែរថយន្តបែកកង់រេចង្កូតទៅបុកបង្គោលភ្លេីងរួចក្រឡាប់ជាច្រេីនជុំ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
     សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឆេងណារ៉ូ ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅ សង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល ។
     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសGS300 ពាក់ស្លាកលេខ ភ្នំពេញ 2BC-6479 ជិះគ្នា៤នាក់ប្រុស២នាក់និងនារី២នាក់ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើស្រាប់តែបែកកង់មុខ ចំហៀងខាងស្តាំ បានរ៉េចង្កូតមកបុកបង្គោលភ្លើងបំភ្លើផ្លូវ ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងនារីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯបើកបរនិង នារីម្នាក់ទៀតរងរបួសស្រាលបានចេញពីកន្លែងកើតហេតុបាត់។
     ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ផ្លូវគោកឲ្យ មកវាស់វែងយកទុកយន្តយកទៅរក្សាទុក។ ដោយឡែកសពត្រូវប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print