ចម្លាក់តោថ្មបុរាណចំនួន៤រកឃើញកប់ក្នុងដីនៅប្រាសាទមេបុណ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ តាមក្ដីរាយការណ៏ពីក្រុមអក្សភិរក្ស័ប្រាប់ថាៈរូបចម្លាក់តោថ្មចំនួន៤ ដែលកប់ជ្រៅទៅក្នុងដីរាប់ពាន់ឆ្នាំត្រូវបាក្រុមការងាររុករកប្រទះឃើញនៅក្បែរកំពង់ទឹកបុរាណមួយកន្លែង នៅខាងជើងស្ពាន  ភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

រប្រទះឃើញតោថ្មបុរាណនេះ ខណៈពេលដែលក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ បានធ្វើការកាយ រៀបចំតំបន់ទេសចរណ៍ នៅតំបន់នោះក្រោមការឧបត្ថម្ភពី លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។

ជុំវិញការប្រទះឃើញនេះ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា៖  រូបចម្លាក់​តោ​ថ្មទាំង៤នេះ ត្រូវបានក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ ធ្វើការកាយកែលម្អរសោភ័ណភាពបារាយណ៍មេបុណ្យនៅកំពង់បុរាណចាស់ក៏ប្រទះឃើញជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០២-០៣ ខែកុម្ភៈឆ្នាំ២០២០ ជាបន្តបន្ទាប់ ។រូបចម្លាក់សត្វតោទាំង៤នោះមានមួយនៅរក្សាបាននូវសោភ័ណភាពល្អទាំងស្រុង ។

លោក ម៉ៅ ស៊ី បានបញ្ជាក់ថា៖រូបចម្លាក់តោថ្មទាំងនេះ គឺត្រូវបានកសាងឡើងតាមរចនាបថនាសម័យអង្គរ  ធ្វើអំពីថ្មភក់ ដែលរូបតោនិមួយៗមានទម្ងន់ជាង១តោន ។

សូមបញ្ជាក់ថាក្រោយពីបានធ្វើកំណាយនិងស្ទួចយកចេញពីក្រោមដីរួចមក នៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ រៀបចំធ្វើពិធីក្រុងពាលី សែនព្រេន បួងសួង ដើម្បីសុំសេចក្តីសុខ ចម្រើនដល់ពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ ៕ វណ្ណ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print