ខេត្តកំពង់ចាម ៖ យ៉ាងតិចមានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ និង២នាក់រងរបួស ខណៈរថយន្តមួយ គ្រឿងបញ្ជាចង្កូតដោយមន្ត្រីនគរបាលមួយរូបក្នុងសភាពស្រវឹងស្រាជោកជាំ រេចង្កូតមកបុកទាំងកំរោល ។ហេតុការណ៍នេះបានកេីតឡេីងនៅក្បែរចំណុចបុកល្ហុងខាងក្រោមស្ពានគីហ្ស៊ូណាក្រុងកំពង់ចាម កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ២០២០។
https://www.youtube.com/watch?v=fifEt-Cra4w&feature=youtu.be
អ្នកឃេីញហេតុការណ៍នេះបាននិយាយថា នៅមុនពេលកេីតហេតុរថយន្តបង្កធ្វេី ដំណេីរក្នុងសភាពរេចុះរេឡេីង បានជ្រុលមកបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ និងបន្តបុកអ្នកបើករថយន្តមួយគ្រឿងទៀតនៅក្បែរចំណុចបុកល្ហុងខាងក្រោម ស្ពានគីហ្ស៊ូណាក្រុងកំពង់ចាម ។
តាមការពិនិត្យនិងធ្វេីកំណត់ហេតុរបស់ សមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះ ឈ្មោះ យ៉ន យឿន អាយុ៧៣ឆ្នាំ មានទីលំនៅភូមិរលៀកឃុំអម្ពិលស្រុកកំពង់សៀម ។ មុនពេលជួបគ្រោះថ្នាក់ ជនរងគ្រោះបេីកម៉ូតូម៉ាកវ៉េវអិលហ្វាគ្មានស្លាកលេខ បានឈប់ហេីយដើររើសចុងអំពៅនៅចំណុចកើតហេតុខាងលើ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ចាមបានអោយដឹងថា ជនបង្កជាមន្ត្រីពាក់ស័ក្តិបួន ឈ្មោះ អ៊ុកសុបញ្ញាអាយុ៤០ឆ្នាំមានទីលំនៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាម ត្រូវឃាត់នាំខ្លួនមកកាន់អធិការនគរបាលក្រុងកំពង់ចាម ចាត់ការតាមច្បាប់ ។
យោងតាមកំណត់ហេតុបន្តថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ សុគន្ធ យុទ្ធិកាអាយុ១៨ឆ្នាំនៅភូមិរលៀកដែរកំពុងបើកបរម៉ូតូម៉ាកZOOMERXពណ៌ក្រហម និងម្នាក់ទៀតឈ្មោះ ឡាច យន់ណែត អាយុ ៣៣ឆ្នាំបើកបររថយន្តម៉ាកនីសាន់ពណ៌ប្រផេះលេខ ភ្នំពេញ 2AQ-1165 មានទីលំនៅភូមិឈូកសណ្តល់ឃុំរកាពប្រាំស្រុកត្បូងឃ្មុំ។ខូចម៉ូតូចំនួនពីរគ្រឿងនិងរថយន្តចំនួន ពីរ គ្រឿងកម្រិតស្រាលដូចគ្នា។
ចំណែករថយន្តបង្កហេតុដែលបេីកបុកមនុស្សស្លាប់និងរបួសម៉ាកលុចស៊ីសRX300ពណ៌ខ្មៅលេខកំពង់ចាម2A7297បើកបរដោយបុរសឈ្មោះអ៊ុកសុបញ្ញាអាយុ៤០ឆ្នាំជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ដែលមានទីលំនៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាមត្រូវចាប់ខ្លួនបញ្ជូនមកអធិការនគរបាលក្រុងកំពង់ចាម។ ជនសង្ស័យត្រូវបានគេរកឃេីញថា មានជាតិស្រវឹងស្រាកម្រិត០,៨៤មីលីក្រាម ក្នុងមួយលីត្រនៃខ្យល់ ។
លោក អ៉ឹង ប៊ុនអធិការក្រុងកំពង់ចាមបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២០ថាជុំវិញករណីមន្ត្រីនគរបាលពាក់ស័ក្តិបួនបើកបររថយន្តបុកមនុស្សស្លាប់និងរបួសខាងលើនេះយើងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖វណ្ណៈ