លិខិតមួយច្បាប់របស់សិស្សថ្នាក់ទី១០នៃវិទ្យាល័យជា ស៊ីមសាមគ្គី ដែលគោរព ជូនលោកហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គ្រូ មិនបង្រៀនជំនាញកុំព្យូទ័រ ប៉ុន្ដែជាបែរជាជំរិតទារប្រាក់ពីពួកគេ ។
លិខិតរបស់សិស្សថ្នាក់ទី១០នៃវិទ្យាល័យជា សីុមសាមគ្គីបានឱ្យដឹងទៀតថា តាម កាលវិភាគសិក្សាសិស្សមានម៉េាងកុំព្យូទ័រ ប៉ុន្ដែលោកគ្រូមិនបានមកបង្រៀនទេ តែគាត់បែរជាចាំជំរិតទារប្រាក់ពីពួកខ្ញុំ រៀងរាល់ម៉េាង ចាប់ពី១០០០រៀលទៅ ១៥០០រៀល ។ កន្លងមកដោយពួកខ្ញុំខ្លាចគាត់ ក៏ចេះតែប្រមូលប្រាក់តាមការទាម ទារនោះ ទាំងមិនពេញចិត្ដ ព្រោះពុំបានរៀនមុខវិជ្ជានេះសោះ ។
លិខិតបានបន្ដថា ពួកខ្ញុំទាំងអស់គ្នាភាគច្រើនជាសិស្សក្រីក្រ ,កំព្រា និងមកពី អង្គការពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្ដបង់ប្រាក់ដោយគ្មានការបង្រៀនបែប នេះទៀតទេ ហើយក៏ពុំមានលទ្ធភាពសម្រាប់ទៅសិក្សានៅសាលាឯកជនដែរ ។ ពួក ខ្ញុំតែងតែលើករឿងនេះជម្រាបលោកគ្រូមុខវិជ្ជាផ្សេងៗ និងនាយកសាលា តែមិន មានការឆ្លើយតប ។ ពួកខ្ញុំផ្ញើវាសនាទាំងស្រុងលើសាលារដ្ឋ ដោយសារតែស្ថាន ភាពគ្រួសារក្រីក្រ ៕