ប្រជាពលរដ្ឋកម្ពុជាកំពុងរង់ចាំមើលចំណាត់ការរបស់ក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធនឹងករណីដែលឈ្មួញនាំកន្ទុយបារី ក្រោមស្លាកជីកសិកម្មយកមកទម្លាក់ ចោលនៅទឹកដីខេត្ដសៀមរាប និងឧត្ដរមានជ័យ នៅគ្រាដែលគេដឹងថា ឈ្មួញធំ ដែលនាំកន្ទុយបារីបរទេសគឺក្រុមហ៊ុនប៉ែនលឹមត្រេដឌីង ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកអនុញ្ញាតឱ្យក្រុមហ៊ុន ខាងលើនេះជាអ្នកនាំចូលតាមច្បាប់ដែលថា វាជាជីកសិកម្ម ។
ភ្លាមៗបន្ទាប់ពីព័ត៌មានត្រូវបែកធ្លាយរឿងកន្ទុយបារី៨០តោន ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ រហ័សរួសរាន់ប្រកាសលុបចោលអាជ្ញាប័ណ្ណ ក្រុមហ៊ុនប៉ែនលឹមដែលនាំជីកសិកម្មនោះ ។ ករណីនេះច្បាស់ណាស់ថា វាជា ផ្នែកមួយនៃការទទួលខុសត្រូវរបស់ក្រសួងកសិកម្មដែលថ្នាក់ដឹកនាំក្រសួងនេះ លើកដៃចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនប៉ែនលឹមនាំចូលជីកសិកម្មធម្មជាតិ ដោយមិនបានត្រួតពិនិត្យឱ្យច្បាស់លាស់ ។ ប្រសិនបើក្រសួងកសិកម្ម មិនចេញច្បាប់អនុញ្ញាតទេ នោះគឺក្រុមហ៊ុនប៉ែនលឹមជាអ្នកទទួលខុសត្រូវម្នាក់ ឯងដែលប្រឈមនឹងច្បាប់ប្រទេសជាតិ ។ តែករណីខាងលើនេះ គឺក្រសួង កសិកម្មដែលជាអ្នកប្រកាសបិទអាជ្ញាប័ណ្ណក្រុមហ៊ុនប៉ែនលឹមក្នុងការនាំជីក សិកម្មនោះ ទំនងជាបានចុះហត្ថលេខា រឿងជីកសិកម្មធម្មជាតិទម្ងន់៨០តោន ដែលក្លាយទៅជាកន្ទុយបារីបង្កហានិភ័យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ នាភាគពាយព្យ ។
ឥឡូវនេះក្រសួងកសិកម្មកំពុងចាត់ឱ្យអ្នកជំនាញពិសោធន៍លើកន្ទុយបារីដែល ក្រុមហ៊ុនប៉ែនលឹមត្រេឌីងនាំចូលនោះ ។ មិនតែប៉ុណ្ណោះ ក្រសួងកសិកម្មព្រមាន ថា ប្រសិនបើរកឃើញសារធាតុគីមីនៅក្នុងកន្ទុយបារីនោះ ក្រសួងនឹងអនុវត្ដតាម ច្បាប់ ។ ប៉ុន្ដែមិនកំណត់ថា តើអ្នកអនុញ្ញាតឱ្យនាំកន្ទុយបារីនោះចូល ក៏ត្រូវ អនុវត្ដតាមច្បាប់ដែរឬយ៉ាងណានោះទេ ។ តាមការពិនិត្យជាក់ស្ដែង នៅលើបាវ កន្ទុយបារីនោះមានបិទអក្សរអង់គ្លេស និងរុស្ស៊ីដែលបង្ហាញថា កន្ទុយបារី ឬជីក្លែង ក្លាយនោះផលិតនៅប្រទេសអ៊ុយក្រែនដោយក្រុមហ៊ុន LVIV Tobacco Factory ដែលនាំចូលកម្ពុជាដោយឆ្លងកាត់ប្រទេសវៀតណាមតាមរយៈក្រុមហ៊ុនប៉ែនលឹម ត្រេឌីង ហើយកិច្ចសន្យានោះធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ។
រឿងរ៉ាវស្រដៀងគ្នានេះធ្លាប់កើតឡើងច្រើនលើកច្រើនគ្រារួចមកហើយនៅ ក្នុងប្រទេសកម្ពុជា ។ អតីតអភិបាលក្រុងព្រះសីហនុ លោក ឃឹម បូ រួមជាមួយ អតីតរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត បានអនុញ្ញាតឱ្យមានការនាំ ចូលនូវសារធាតុគីមីពុលច្រើនតោនមកចាក់ចោលនៅទឹកដីខេត្ដព្រះសីហនុ ដែលកាលណោះបង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋនៅទីនោះផង ។ ថ្មីៗនេះទៀត ក៏ មានគ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិករាប់សិបតោនត្រូវបាននាំចូលតាមច្រក ព្រំដែនខេត្ដត្បូងឃ្មុំ ដែលគេអះអាងថា វាជាគ្រឿងអេឡិចត្រូនិក ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែងជាអេឡិចត្រូនិកអេតចាយ ឬសំរាមដែលគេត្រូវបោះចោលយ៉ាងពិត ប្រាកដ ។ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែលេចរឿងកន្ទុយបារីមួយទៀត ហេតុអ្វីរឿងដដែលកើតឡើងចំពោះប្រទេសកម្ពុជា? ឬពួកគេ(ជនបរទេស ក៏ដូច ជាឈ្មួញ) យល់ថា ព្រះរាជាណាចក្រកម្ពុជា ជាធុងសំរាម?
ធុងសំរាម ឬមិនមែនធុងសំរាម វាក៏អាស្រ័យដោយអ្នកដែលលើកប៊ិចចុះ ហត្ថលេខាឱ្យគេនាំចូលសំរាមនោះដែរ ។ បើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា ស្ថាប័នជំនាញមិនអនុញ្ញាតឱ្យក្រុមហ៊ុនប៉ែនលឹមនាំចូលជីកសិកម្មដោយមិនបាន ពិនិត្យច្បាស់លាស់ទេនោះ វាមិនមែនជីកសិកម្ម ក្លាយទៅជាកន្ទុយបារីដែលនឹង បង្កហានិភ័យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរយ៉ាងនេះទេ ។ នោះហើយជា ការធ្វេសប្រហែស ឬការមិនយកចិត្ដទុកដាក់មើលងាយស្ថានការណ៍ បណ្ដាលឱ្យ រឿងដដែលៗកើតឡើងមកលើប្រជាពលរដ្ឋខ្មែរដែលក្លាយជាជនរងគ្រោះ ។ ឥឡូវ នេះ តើក្រុមហ៊ុនប៉ែនលឹមមានការទទួលខុសត្រូវត្រឹមកម្រិតណា? ឬមួយក៏ត្រឹម តែទាក់ទងមិនបាន? តើសមទេ ការដែលត្រូវរកមនុស្សមកទទួលខុសត្រូវចំពោះ រឿងនេះ បែរជាឆ្លើយថា ទាក់ទងមិនបាន? ។
ប្រជាពលរដ្ឋកម្ពុជានឹងក្លាយជាជនរងគ្រោះតាមរយៈការគិតឃើញរបស់ជន បរទេសខ្លះដែលចាត់ទុកថា កម្ពុជាជាធុងសំរាម ។ អំណឹះតទៅអ្វីដែលត្រូវ ពិចារណាចៀសវាងការកើតរឿងដដែលៗគួរតែពិនិត្យពិច័យឱ្យបានច្បាស់លាស់ ចំពោះអ្វីដែលត្រូវនាំចូលថា តើវាជាសារធាតុពុល ឬក៏ជាសារធាតុគីមី ។ មិនមែនចុះហត្ថលេខាទៅលើតែឯកសារនៅលើក្រដាសនោះទេ ។ ការពិនិត្យ ទៅលើទិដ្ឋភាពជាក់ស្ដែង រួមទាំងសំណាកនានាថាវាជាស្អីដែលត្រូវនាំចូលដើម្បី ចៀសវាងការនាំជីកសិកម្ម បែរជានាំកន្ទុយបារីចូលដូចករណីខាងលើនេះ ។
បើតាមពិតទៅ មិនគួរមានការលើកលែងចំពោះករណីខាងលើនេះឡើយ បើ ទោះជារកឃើញថា សំណល់កន្ទុយបារីនោះមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដោយ ពីព្រោះថា ក្រុមហ៊ុនប៉ែនលឹមសុំច្បាប់នាំចូលជីកសិកម្មធម្មជាតិ ហេតុ អ្វីបានជានាំកន្ទុយបារីចូលយ៉ាងដូច្នោះ? ។ រីឯអ្នកដែលចុះហត្ថលេខាឱ្យនាំជី កសិកម្មរបស់ក្រុមហ៊ុនប៉ែនលឹម ហើយស្រាប់តែចេញជាកន្ទុយបារីនោះ ក៏មាន ចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ។ ដូច្នេះត្រូវរកអ្នកទទួលខុសត្រូវចំពោះ ករណីកន្ទុយបារីខាងលើនេះឱ្យបាន ពីព្រោះបើសិនជាកន្ទុយបារីនេះវាបង្កហានិភ័យ ប៉ះពាល់សុខភាពសាធារណៈ ពិតជាមិនមែនជារឿងតូចតាចទេ ពីព្រោះកន្ទុយបារី ទម្ងន់៨០តោនឯណោះ ៕