ស្លាប់៤នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែកុម្ភៈម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៤នាក់ ក្នុងនោះមិនពាក់មួក៧នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកនេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់ , មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ និងកត្ដាយាន។ ដូច្នេះសូមបងប្អូនបើបករកុំមានជាតស្រវឹង លើសកំណត់ល្បឿន យោគយល់គ្នា សូមប្រកាន់ស្តាំ៕


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print