ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ លោក ហេង ខេង កំពុងសម្រាកព្យាបាលជំងឺ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅលំនៅឋានរបស់លោក ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បច្ចុប្បន្នលោក ហេង ខេង ត្រូវបានក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយមានកិច្ចសម្របសម្រួលបន្ថែមពីសំណាក់លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ បើតាមការពិនិត្យរោគវិនិច្ឆ័យពីសំណាក់គ្រូពេទ្យបង្ហាញថា លោកមានជំងឺក្រួសក្នុងតម្រង់នោម និងឈឺចុកមួយកំណាត់ក្រោម អង្គុយមិនកើត។

ក្រុមគ្រួសារបរិស្ថានខេត្តមណ្ឌលគិរី សូមគោរពជូនពរលោក ហេង ខេង ឆាប់បានជាសះស្បើយ និងវិលត្រឡប់មកកាន់ទឹកដីខេត្តមណ្ឌលគិរីវិញ និងសូមគោរពថ្លែងអំណរគុណដល់លោក រ័ត្ន វិរៈ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានជួយសម្របសម្រួល៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print