ភ្នំពេញ៖ ការវិឌ្ឍន៍ផ្នែកបច្ចេកវិទ្យារបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងការដឹកនាំប្រកបដោយភាពទទួលខុសត្រូវរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្ថានីយ៍មួយនេះមានសក្តានុពលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បច្ចេកទេសរូបភាព សំឡេងឮច្បាស់ ស្របតាមតម្រូវបច្ចេកទំនើបទាន់សម័យបច្ចុប្បន្ន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា៖ ក្រោយពីកិច្ចពិគ្រោះពិភាក្សាជាមួយមន្ត្រីបច្ចេកទេស ទទក រួចមក ក្រសួងព័ត៌មាន នឹងសាកល្បងផ្សាយផ្ទាល់នូវកិច្ចសន្ទនាជាមួយនិស្សិតកម្ពុជាដែលកំពុងរៀនសូត្រនៅក្នុងក្រុងវូហាន ក្នុងមួយព្រឹកម្នាក់ឬពីរនាក់ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ គ្រួសារនិស្សិត ឬ មិត្តភក្តិនិស្សិត អាចជួបសន្ទនាជាមួយគេបានតាមរយៈកម្មវិធីនេះ ( ជូន ២ នាទី ) ដោយ ទទក នឹងជូនដំណឹងជាមុនជាមុនឈ្មោះនិស្សិតដែលនឹងចូលសន្ទនាកម្មវិធីព័ត៌មានពេលព្រឹករបស់ ទទក នេះ ។ ពេលនេះ ក្រុមបច្ចេកទេសកំពុងសិក្សាពី ផែន (Platform) សំរាប់ទំនាក់ទំនង ៕
ដោយ៖ សុខ ខេមរា