ភ្នំពេញ ៖ ជាងឌីហ្សាញផ្លាកយីហោម្នាក់បាន ដេកស្លាប់ ក្នុងបន្ទប់ជួល បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃព្រហស្បតិ៏ ទី៦ ខែកុម្ភះ ឆ្នាំ២០២០ស្ថិតនៅក្នុងបន្ទប់ជួលលេខ៥១៦ ជាន់ទី៤ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផាត សុផល អាយុ២៣ឆ្នាំ មុខរបរជាងឌីហ្សាញផ្លាក យីហោ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៏សាត់។
តាមសម្ដីស្ត្រីម្នាក់ដែលមានបន្ទប់ជាប់គ្នាបានប្រាប់ឲ្យដឹងថា៖ ដំបូងឡើយគេឃើញយុវជនរូបនេះចូលដេកដូចសព្វមួយដង ហើយក៏បានងើបនៅវេលាម៉ោង 8 ព្រឹកដូចរាល់ថ្ងៃ ខណៈពេលព្រឹកថ្ងៃនេះមិនឃើញគាត់ងើបដូចសព្វមួយដងទេរូបគាត់ក៏មិនមានការចាប់អារម្មណ៍អ្វីឡើយក៏បានទៅធ្វើការរហូតដល់ម៉ោង 8 យប់ទើបគាត់ត្រឡប់មកពីធ្វើការវិញមកដល់ក៏ឃើញបន្ទប់នៅតែបិទទ្វារដដែលដោយសារតែមានការសង្ស័យដោយខុសប្លែកពីធម្មតានោះក៏បានប្រាប់គ្នីគ្នាមកអើតមើលក៏ឃើញដេកស្តូកមិនកំរើក ។ ដោយមានការ ងឿងឆ្ងល់បានទៅប្រាប់ឲ្យម្ចាស់ផ្ទះគាត់មកមើល បានបើក បង្ហើយបង្អួចលូកដៃទាញគន្លឹះទ្វារ ឲ្យរបើកអឺតមើល បានឃើញយុវជនរងគ្រោះខាងលើដេកស្តូក
ស្តឹង អត់មានកម្រើក និង អត់មានដកដង្ហើម ដោយសារតែមានការសង្ស័យខ្លាច ជនរងគ្រោះនោះស្លាប់បានទៅប្រាប់សមត្ថកិច្ច មូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុ ខណៈពេលដែលសមត្ថកិច្ចចុះមកបាន ពិនិត្យឃើញថាយុវជនរងគ្រោះខាងលើនេះបានដេកស្លាប់បាត់ទៅហើយ រួចក៏បានទាក់ទងទៅខាងសមត្ថកិច្ចកោសលវិច្ឆ័យឲ្យចុះមកពិនិត្យ។ ក្រោយពិនិត្យរួចបានទើបដឹងថាយុវជន រងគ្រោះខាងលើពិតជាដេកស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ ភារ៉ា ដង្កោ