ប្លែកៗដល់ហើយ..! ប្តីតាមទាន់ប្រពន្ធនាំសាហាយមកឡើងឋានសួគ៏ដល់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលគេស្គាល់ថាជាមន្ត្រីនរគបាលម្នាក់បានតាមទាន់ប្រពន្ធដែលមិនទាន់លែងដាច់ពីសាលក្រមតុលាការ ឆ្លៀតនាំសាហាយមកឡើងឋានសួគ៏ដល់ផ្ទះរបស់គាត់តែម្តង បណ្តាលអោយប្តីទប់កំហឹងមិនបាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ។

ហេតុការបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុច អាគារបុរីកីឡា (អាគារD) ជាន់ទី១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រពន្ធមានឈ្មោះ ហែម ប៉ូលីន អាយុ៣១ឆ្នាំ ស្នាក់នៅអាគារ បុរីកីឡា (អាគារD)ជាន់ទី១ ផ្ទះលេខ ២៩ តាមបណ្តោផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បុរសជាប្តី(សុំមិនបញ្ចេញឈ្មោះ)បានប្រាប់អោយដឹងថា៖ រូបគាត់បានតាមដានប្រពន្ធរបស់គាត់ ជាច្រើនខែមកហើយ បន្ទាប់ពីប្រពន្ធបានដាក់ពាក្យប្តឹងសុំលែងលះ លុះមកដល់ព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២០ គាត់បានខលទូរស័ព្ទមកប្រពន្ធរបស់គាត់ថា ទិញដោះគោយកមកអោយកូន ប៉ុន្តែស្ត្រីជាប្រពន្ធបានឆ្លើយយ៉ាងកំហឹងទៅវិញថា មិនបាច់មកជួបទេ ដោះគោកូនមានហើយចាំលើកក្រោយទៅ តែគាត់មានការសង្ស័យទៅលើប្រពន្ធរបស់គាត់ ក៏គាត់សម្រេចចិត្តមកផ្ទះដើម្បីមើលអោយអស់ការសង្ស័យ ខណៈពេលមកដល់ផ្ទះគាត់ក៏បានបើកទ្វា ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងនៅជាមួយប្រុសថ្មីរបស់នាង ដែលគាត់ជាស្វាមីទប់កំហឹងមិនជាប់ ក៏ឈ្លុះប្រកែកគ្នា ដែលបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចយ៉ាងខ្លាំងផងដែរ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច និងចៅសង្កាត់បានចុះមកផ្ទះកន្លែងកើតហេតុ រួចបានអោយម្តាយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា រងចាំតុលាការប្រកាសសាលក្រម៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print