ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចការបូបត្រូវ ប្រជាពរដ្ឋដេញតាមចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍តែមង្ត។ នៅថ្ងៃទី០៦ ខែកុម្ហៈ ឆ្នាំ២០២០ វេលាម៉ោង១៩:៣០នាទីយប់ នៅចំណុចផ្លូវខាងសារិន ក្រុុមទី៧ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ ជនរងគ្រោះបានជិះម៉ូតូមកកក់សក់ពេលមកដល់ក៏ឈប់ម៉ូតូរួចដោះកាប៊ូបដាក់លើម៉ូតូជនសង្ស័យបានជិះម៉ូតូមកឃើញក៏ឈប់រួចចុះធ្វើសកម្មភាពលួចយកកាប៊ូបតែត្រូវម្ចាស់ឃើញក៏បានស្រែក រួចកំលាំងល្បាតរបស់យើងបានធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យបាន។
ជនរងគ្រោះឈ្មោះ ម៉ាត់ លីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
-ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករធ្វេីលូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន)
សំភារៈដកហូត
១/ ម៉ូតូមួយគ្រឿងម៉ាក SUKUKI Let’s ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CC-7660 (មធ្យោបាយរបស់ជនសង្ស័យ)
២/ ថង់ក្រណាត់មួយ ក្នុងនោះមានលេលាបស្បែក ក្រេម ម្ស៉ៅ និងគ្រឿងតុបតែងខ្លួនមួយចំនួន (ប្រគល់ជូនជនរងគ្រោះ)
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ឬស្សីកែវ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕