ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងក្រសួងបរិស្ថាន នឹងរៀបចំ «វេទិ​កា​កេសរកូលលើកទី១នៅកម្ពុជា» សូមអញ្ជើញបណ្តាញព័ត៌មានជាតិ និងអន្តរជាតិចូលរួមនិងផ្តិតព័ត៌មានក្នុងកម្មវិធី

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងក្រសួងបរិស្ថាននឹងរៀបចំ «វេទិ​កា​កេសរកូលលើកទី១នៅកម្ពុជា» ។ ស្ថាប័នទាំងពីរនេះនឹងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ​យល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការ​ដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព-ក្រសួងបរិស្ថាន និងសារមន្ទីរប្រវត្តិសាស្រ្ត​ធម្មជាតិទីក្រុងប៉ារីស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីរសៀល នៅទីស្តីការក្រសួងបរិស្ថាន (សាលប្រជុំម៉ុក ម៉ារ៉េត ជាន់ទី៥) ។

 នេះបើយោងតាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបានប្រកាសព័ត៌​មាន​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះដោយបញ្ជាក់ថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណ​ជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងក្រសួងបរិស្ថាននឹងរៀបចំ “វេទិកា​កេសរកូលលើកទី១នៅកម្ពុជា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ​ចីរភាព-ក្រសួងបរិស្ថាន និងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិទីក្រុងប៉ារីស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីរសៀល នៅទីស្តីការក្រសួងបរិស្ថាន (សាលប្រជុំម៉ុក ម៉ារ៉េត ជាន់ទី៥) ។

ពិធីនេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ ប្រធាន ក.ជ.អ.ច. និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមស្ថាប័ន ស្ថានទូត អង្គការ វិស័យឯក​ជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់​ព័ន្ធ​ប្រមាណ៥០០​នាក់។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបញ្ជាក់ទៀតថា ទិកានេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ដូចខាងក្រោមនេះ ៖

១.បំផុសគំនិតសាធារណជនឱ្យស្រឡាញ់ និងអភិរក្សកេសរកូល

២. ពង្រឹងភាពជាដៃគូ និងផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវកេសរកូលកម្ពុជា

៣. លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈទេសចរណ៍ធម្មជាតិ និងកម្មវិធីនានារបស់មជ្ឈ​មណ្ឌល​ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ។ អាស្រ័យសូមអញ្ជើញសាធារណជនបណ្តាញព័ត៌មានជាតិ និងអន្តរជាតិចូលរួម និងផ្តិតព័ត៌មានក្នុងកម្មវិធីតាមការគួរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print