កម្មករ​រោងចក្រ​ក្រុមហ៊ុន​ស៊ីសុផុន​ហុង​សេង​ស្ព័ត​វ៉ែ​រឯក ​ផលិត​សម្លៀកបំពាក់​កីឡាជាង១០០០នាក់ ផ្ទុះការតវ៉ា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ កម្មករ​រោងចក្រ​របស់​ក្រុមហ៊ុន​ស៊ីសុផុន​ហុង​សេង​ស្ព័ត​វ៉ែ​រឯក ​ផលិត​សម្លៀកបំពាក់​កីឡា​ស្ថិតនៅ​វិថី​៧​មករា​ ភូមិ​ដី​ឡូ​តិ៍​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​ ចំនួន​ជាង​១.០០០​នាក់​ នាព្រឹក ​​ថ្ងៃទី​៧ ​ខែកុម្ភៈ ​ឆ្នាំ​២០២០ បានផ្ទុះ​បាតុកម្ម​តវ៉ា​អហិង្សា​លើកដំបូង​ ដោយ​ប្រឆាំងនឹង​ឈ្មោះ​លោកតា​ លេក​ ​ជនជាតិ​ថៃ​ជាអ្នកគ្រប់គ្រង​ផ្នែក​ទូទៅ ​​លោក​សម្បត្តិ​ផ្នែក​រដ្ឋបាល ​និង​លោកយាយ ​តី ផ្នែក​គណនេយ្យ ដោយ​ក្រុមកម្មករចោទប្រកាន់ថា ​អ្នក​គ្រប់​គ្រង​លើ​បុគ្គលិក​ នៃ​រោងចក្រ​ទាំង​៣​នាក់​នេះ​បាន​រំលោភ​សិទ្ធិសេរីភាព​និង​សិទ្ធិមនុស្ស​លើ​កម្មករ​ជាខ្លាំង​ ទាំង​ផ្លូវកាយ​ផ្លូវចិត្ត ​ទាំង​ការហូបចុក​ ,​ការចូល​បង្គន់​និង​ការផឹក​ទឹកជាដើម​។​

កម្មការិនីម្នាក់ឈ្មោះ ​ស្ងួន ​ចំរើន ​អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​អន្ទង់​ថ្ងាន់​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់អ្នកយកព័ត៌មាន​ឱ្យដឹងថា​ ​បុរស​ជនជាតិ​ថៃ​ផ្នែក​គ្រប់គ្រង​ផ្នែក​ទូទៅ​និង​បុរស​ស្ត្រី​ជនជាតិ​កម្ពុជា​ផ្នែក​រដ្ឋបាល​និង​ផ្នែក​គណនេយ្យ​៣នាក់នេះបាន​រំលោភសិទ្ធិ​កម្មករ​ខ្លាំងពេក​ទើប​ពួកខ្លួន​ទ្រាំ​មិនបាន​ហើយ​ក៏​ផ្ទុះ​បាតុកម្ម​សុំ​ទម្លាក់អ្នកទាំង៣នេះចេញនិងដាក់អ្នកថ្មីចូលជំនួសវិញ ​។​
ចំណែកក្រុមកម្មករ​និយាយថា​ ​ពួកគេ​អរគុណ​និយោជក​(​ថៅកែ​)​និង​ម្ចាស់​ភាគហ៊ុន​ដែល​បាន​បោះទុន​បង្កើត​រោងចក្រ​និង​ផ្តល់​ការងារ​ឲ្យ​ពួកគេមានការ​ធ្វើ​នៅ​នឹង​ជិត​ផ្ទះសម្បែង ​ព្រមទាំង​ផ្តល់នូវ​ផលប្រយោជន៍​និង​លក្ខខណ្ឌ​ងាយស្រួល​ដល់​ពួកគេ​។ ​ប៉ុន្តែ​ពួកគេ​ផ្ទុះ​បាតុកម្ម​នេះ​គឺ​សុំឱ្យ​ថៅកែ​រោងចក្រ​ដកចេញ​បុរស ស្ត្រី​ទាំង​៣​នាក់​ដែលជា​អ្នកគ្រប់គ្រង​តាម​ផ្នែកនេះចេញ ព្រោះពួកគេទាំង៣នាក់ ​រំលោភ​សិទ្ធិសេរីភាព​និង​សិទ្ធិមនុស្ស​លើ​កម្មករ​ជាខ្លាំង​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​ទាំង​ការហូបចុក​ សូម្បីចូល​បង្គន់​ឬ ​ផឹក​ទឹក​ ក៏សន្តីឲ្យកម្មករដែរ ។​
កម្មករ​ទាំងនេះបាន​លើកយក​ច្បាប់ស្តីពីការងារ​ចំនួន​៧​ចំណុច​ឱ្យ​ថៅកែ​ជួយ​ដោះស្រាយ​៖១​សុំឱ្យ​ថៅកែ​ផ្អាកការងារបុគ្គលិក៣នាក់ខាងលើ ។ ​២-ការ​ស្កែ​ន​មេដៃ​របស់​កម្មករ​មិនទាន់​ឱ្យ​កាត់​តែ​២​ដុល្លារ​បាន​ហើយ​។​៣-សូមគិតពលកម្ម​សម្រាប់​ថ្ងៃទី​៣១​ផង​។​៤-​ស្នើបន្ថែម​កន្លែង​ផឹកទឹក​។ ​៥-​សុំ​ពេល​ម៉ោង​សម្រាក​ពី​ការងារ​ឲ្យ​បាន​ទៀងទាត់​។​ ៦-​សុំ​កុំ​បង្ខំ​ឲ្យ​កម្មករ​ស្កែ​ន​មេដៃ​ហួសហេតុពេក ៧​-សុំ​សម្រាក​មុន​ម៉ោង​រយៈពេល១០​នាទី​។ ៨-​សុំ​ថៅកែ​រោងចក្រ​គិតលុយ​ថ្លៃ​ប្រាក់​ឈ្នួល​លើស​ម៉ោង​ទើប​កម្មករ​មាន​កម្លាំង​ធ្វើការ​។​ លុយ​ឈប់សម្រាក​ប្រចាំ​ឆ្នាំមាន​ចំនួន​១៨​ថ្ងៃ​បើក​ម្មករ​នៅតែ​ធ្វើ​ជាប់​ថៅកែ​ត្រូវ​ផ្តល់ប្រាក់​ឲ្យ​កម្មករ​១៩៧​ដុល្លារ​ ក្នុង​១​ឆ្នាំ​ខណៈឆ្នាំនេះ​ថៅកែ​អត់​គិត​ឱ្យកម្មករ​ទេ​។​
​ទាក់ទិនការតវ៉ារបស់កម្មករនេះ លោក​ហ៊ឹ​ល ​រ៉ា​យ៉ា ​អភិបាលក្រុង​សិរីសោភ័ណ​, ​លោក​រស់​សា​រុំ​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បន្ទាយមានជ័យ​ និង​មន្ត្រី ​បានអញ្ជើញ​ទៅ​សម្របសម្រួល​និង​យក​បញ្ហា​កង្វល់​របស់​កម្ម​កររ​ទៅ​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​ ហើយលទ្ធផលទទួលបានបែបណានោះ អាជ្ញាធរមូលដ្ឋាននឹងជម្រាបពេលក្រោយ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print