ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ បានជាសៈស្បើយទាំងស្រុងហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ក្រោយជាសះស្បើយទាំងស្រុង។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា។
សូមបញ្ជាក់ថា៖ ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង ជាមួយការយកចិត្តទុកដាក់បំផុតពីក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ ទើបគាត់ត្រូវបានព្យាបាលជាសៈស្បើយទាំងស្រុង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print