មន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា រកមិនឃើញមេរោគកូរ៉ូណាកើតមានលើអ្នកទេសចរ ជនជាតិហុល្លង់នោះទេ

ចែករំលែក៖

 ភ្នំពេញ ៖ មន្តី្រក្រសួងសុខាភិបាលឲ្យដឹងពីម្សិលមិញថា មិនមានមេរោគកូរ៉ូណាកើតមានលើអ្នកទេសចរជនជាតិហុល្លង់ទេ បន្ទាប់ពីក្រុមការងារក្រសួងបានយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានី ភ្នំពេញ ហើយលទ្ធផលបានបង្ហាញនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។

ជនជាតិហុល្លង់ឈ្មោះ Van Der Meer ភេទប្រុស អាយុ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NT6L4CK63 ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រុមការងារគ្រូពេទ្យកម្ពុជាបានឲ្យដឹងថា ដំបូងដោយសារលោក Van Der Meer មានអាការក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើតាមការបញ្ជាក់​របស់ក្រុមគ្រូពេទ្យថា ជនជាតិហុល្លង់មានអាការឡើងសំពាធឈាម តែកំដៅបានចុះមកធម្មតា​ ។

ក្នុងនោះក្រុមគ្រូពេទ្យក៏បានយកសំណាករបស់អ្នកជំងឺទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ជាលទ្ធផលបង្ហាញនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ដោយបញ្ជាក់ថា លោក Van Der Meer មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ ។ នៅពេលនះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងរៀបចំបែប​បទអនុញ្ញាតឱ្យលោក Van Der Meerចាកចេញពីមន្ទីរពេទ្យហើយ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print