ខេត្ដប៉ៃលិន៖ កម្លាំងកងរាជអាវុធ ហត្ថខេត្ដប៉ៃលិនដឹកនាំដោយលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញានៃសាលាដំបូង ខេត្ដបានចុះបង្ក្រាបទីតាំងបើកលេងល្បែង ស៊ីសងអាប៉ោងនិងបៀនៅហាងកាហ្វេ មួយកន្លែងម្ចាស់ឈ្មោះស៊ីយ៉ាននិងបានឃាត់ខ្លួនបានមនុស្ស៨នាក់ទាំងម្ចាស់ ហាង ។
ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនេះ បានធ្វើឡើងនៅវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចហាងកាហ្វេមួយនៅខាងត្បូងផ្សារសាមគ្គីប៉ាហ៊ី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពពីមន្ដ្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងអាប៉ោង ស៊ីសងដែលកម្លាំងចុះបង្ក្រាបនៅហាង កាហ្វេមួយកន្លែងនោះទី១-ឈ្មោះប៊ុត ស៊ីយ៉ាន អាយុ៤៧ឆ្នាំ (ម្ចាស់ផ្ទះ), ទី២-ឈ្មោះ សុខ តាំ អាយុ៤៤ឆ្នាំ, ទី៣-ឈ្មោះ ម៉ាន រ៉គីប អាយុ៣៩ឆ្នាំ, ទី៤-ឈ្មោះ អី សុគន្ធី ភេទប្រុស អាយុ៤៦ឆ្នាំ, ៥.ឈ្មោះ វ៉ាន់ អឹម ភេទប្រុស អាយុ៤៣ឆ្នាំ, ទី៦-ឈ្មោះ លី ស្មាន ភេទប្រុស អាយុ៦៤ឆ្នាំ, ទី៧-ឈ្មោះ សេង ចេក ភេទប្រុស អាយុ ៣២ឆ្នាំ និងទី៨-ឈ្មោះគឹម សុខថៃ ភេទ ប្រុស អាយុ៣១ឆ្នាំ អ្នកទាំងទាំង៨នាក់ ខាងលើនេះរស់នៅក្នុងក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពបានបន្ដថា ក្រោយពីរបាន ឃាត់ខ្លួនមនុស្សទាំង៨នាក់នេះហើយ កម្លាំងក៏បានដកហូតវត្ដុតាងជាច្រើន ជាឧបករណ៍សម្រាប់លេងដូចជាចាន, អាប៉ោង១២, មេអាប៉ោង១៣, កម្រាល លេងបៀ១៤, បៀ៥២សន្លឹក(១ហ៊ូ), ទូរស័ព្ទ១១គ្រឿងនិងប្រាក់ចំនួន១៦៩.០០០ រៀល។
បច្ចុប្បន្នជនញៀនល្បែងទាំង៨នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ដចាត់ការតាមនីតិវិធី ៕
ដោយ៖ ស សារ៉េត