ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ រក្សា​ទុក​សារធាតុ​ញៀន

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ យុវជន​៣​នាក់​ត្រូវ​ បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភូមិធំ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​ក្នុង​ នោះ​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​,​ ម៉ូតូ​ម៉ាក​សេ​ ១០០​កូរ៉េ​១​គ្រឿង​ ។​

IMG-20160106-WA0074

​ករណី​ចាប់​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​៦​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ត្រង់​ ចំណុច​ផ្លូវលំ​ភូមិធំ​ ភូមិ​-​ឃុំ​-​ស្រុក​កៀន​ ស្វាយ​ ខេត្ដកណ្ដាល​ ។​

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទាំង​៣​នាក់​ ទី​១-​ឈ្មោះ​ឈុ​ន​ សុខា​លុ​ច​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​,​ ទី​២-​ឈ្មោះ​ស៊ុំ​ សុ​ភី​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​៣-​ឈ្មោះ​ម៉​ម​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​,​ ជនសង្ស័យ​ទាំង​ ៣​នាក់​មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់​ ឃុំ​ ភូមិធំ​ ស្រុក​កៀនស្វាយ​ ។​

​លោក​យឹ​ម​ សុខុម​ នាយ​ប៉ុស្ដិ៍​នគរ​ បាល​ភូមិធំ​បាន​ប្រាប់​ថា​ បន្ទាប់​ពី​ក្ដាប់​ មុខសញ្ញា​បាន​និង​មានការ​បញ្ជា​ផ្ទាល់​ពី​ លោក​អធិការ​នគរបាល​ស្រុក​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ ជា​បន្ដបន្ទាប់​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1C-1825 ​។​

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ រួម​នឹង​វត្ថុ​តាង​ត្រូវ​បញ្ជូន​មក​កាន់​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​បន្ដ​ទៅ​សាលាដំបូង​ខេត្ដ​ចាត់ការ​តាម​ច្បាប់​ ៕​

IMG-20160106-WA0073

IMG-20160106-WA0080

...

ដោយ៖ សណ្ដោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print