ខេត្តរតនគិរី៖ ការចុះបង្ក្រាបឈើប្រភេទករកោះដែលឈ្មួញដឹកយកមកលាក់ទុកនៅដីព្រៃការពារដោយរដ្ឋបាលព្រៃឈើចុះមករឹបអូរយកនៅក្បែក្រុមហ៊ុនក្រុងបុក នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។

ការចុះបង្ក្រាបនេះដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះបើតាមការបញ្ជាក់ពីលោកជាកុណារ៉ានាយផ្នែករដ្ឋបាលព្រៃឈើស្រុកវ៉ើនសៃបានឲ្យដឹងថា ឈើដែលឈ្មួញដឹកយកមកលាក់ទុកនេះប្រភេទឈើករកោះដែលមានមុខ កាត់៣០,៤០,៥០មានប្រវែងចាប់ពី៤mទៅ៦m ចំនួន២១ដុំយកមកលាក់ទុកនៅត្រង់ចំណុចទីតាំងខាងលើ ។
លោកបន្តថា ដោយសារមានការរាយការណ៍ពីប្រជាពលរដ្ឋកាលពីថ្ងៃទី០៦ខែមករានេះទើបលោកបញ្ជាកម្លាំងចុះមកដល់ទីតាំងលាក់ទុកឈើល្មើសច្បាប់ទាំងនោះហើយកម្លាំងលោកក៍បានដេកចាំមួយយប់លុះមកដល់វេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ទើបបញ្ជាកម្លាំងលោកយករថយន្តស្ទួចប្រមូលឈើទាំងនោះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែម្តង ។
សូមរំលឹកផងដែរថា តាំងពីលោក ជា កុណារ៉ា មកកាន់ដំណែងនាយផ្នែករដ្ឋបាលព្រៃឈើនោះគេសង្កេតឃើញថាសកម្មក្នុងការបង្ក្រាបរាល់បទល្មើសដែលឈ្មួញធ្វើសកម្មភាពយកមកលាក់ទុក និងដឹកជញ្ជូនឈើប្រណិតតាមរថយន្តផងដែរ ៕



...
ដោយ៖ អ៊ុច សាវុទ្ធ