ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀខេត្ត ធ្វើការបង្ក្រាប និងចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ដោយជាប់ពាក់ព័ន្ធការជូញដូរ និងប្រើប្រាស់គ្រឿងញៀន ខណៈពួកគេកំពុងចែកចាយ នៅតាមផ្ទះជួល និងតាមផ្លូវសាធារណៈ ។
ករណីជួញដូរគ្រឿងញៀននេះបានធ្វើឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ស្ថិតនៅចំណុចក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានប្រាប់ថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន១០នាក់រួមមាន ទី១/ឈ្មោះ ផេង សង់ទីន ភេទប្រុស អាយុ២៧ឆ្នាំ របរនិស្សិតឆ្នាំទី២ រស់នៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ) ទី២/ ឈ្មោះ ទ្បាំ រ៉ាឌីន ភេទប្រុស អាយុ២១ឆ្នាំមានទីលំនូវភូមិកំពង់ចិនក្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទ្រាំង សង្កាត់ស្លក្រាម ជួញដូរ ទី៣/ឈ្មោះ ថាត សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យបៀលបា្រយ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជួញដូរ ទី៤/ ឈ្មោះចាន់ឌីវ៉ារី ភេទប្រុស អាយុ២០ឆ្នាំមុខរបរនិស្សិតសកលវិទ្យាល័យបៀលបា្រយ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាត់ចែងឱ្យប្រើប្រាស់ ទី៥/ ឈ្មោះ អេល សារុំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុង ជួញដូរ ទី៦/ឈ្មោះសុខ ស៊ីថូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុងសៀមរាប ទី៧/ឈ្មោះ នូ សំណេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប ចាត់ចែងនិងសម្រួលឱ្យប្រើប្រាស់ ទី៨/ឈ្មោះស្មាន ម៉ាត់លី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដំដែក ឃុំដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប (ប្រើប្រាស់) ទី៩/ឈ្មោះ អៃ គន្ឋី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិគោគមន ឃុំដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់) និងទី១០/ឈ្មោះ លាប នឹង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិគោគមន៍ ឃុំដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់) ។
បច្ចុប្បន្នជនសង្ស័យ ប្រុសស្រីចំនួន១០នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅ ថ្ងៃទី០៧ខែមករាឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជានិរន្ដរ៍