វិភាគអន្តរជាតិ ៖ ជិត២០ឆ្នាំហើយ អាមេរិកល្មមផ្តល់សន្តិភាពដល់អាហ្វហ្គានីស្ថាន

ចែករំលែក៖

អាហ្វហ្គានីស្ថានរងការវាយប្រហារពីកម្លាំងទាហានអាមេរិក ក្រោយការវាយប្រហារ​ភេរវកម្មនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក ក្នុងបុរីញូវយ៉កអាមេរិក នាថ្ងៃទី​៩ខែកញ្ញាឆ្នាំ​២០០១ បានបង្ខំឲ្យ ប្រធានាធិបតី ប៊ូស សម្រេចបើកការវាយប្រហារ​អហ្វហ្គានីស្ថាន ដើម្បីផ្តួលរំលំរបបតាលីបង់ គាំទ្រភេរវកម្ម​។

តាំងពីពេលនោះមក ហាហ្វហ្គានីស្ថានស្ថិតនៅក្នុងសង្គ្រាមជានិច្ច បើទោះបី​មេដឹកនាំភេរវកម្ម អូស្មាប៊ីនឡាឌីត ត្រូវអាមេរិក សម្លាប់ហើយក្តី​។ ការស្វែងរកសន្តិភាពនៅក្នុង​ប្រទេសនេះត្រូវបានរាំងស្ទះ ដោយមិនមានសំឡេងរួមគ្នា រវាងអាមេរិក អាហ្វហ្គា​នីស្ថាន និងក្រុមតាលីបង់​។

នៅពេលនេះកិច្ចពិភាក្សាស្តីពីសន្តិសភាពរវាងអាមេរិក និងអាហ្វហ្គានីស្ថាន អូសបន្លាយជាច្រើនឆ្នាំកន្លងមក ដោយមិនទទួលបានជោគជ័យនោះឡើយ។ នៅពេលនេះ ប្រធានាធាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីសេចក្ដីសម្រេចចិត្តលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយនឹងក្រុមឧទ្ទាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

បើយោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសសេចក្តីសម្រេចចិត្តជាលក្ខខណ្ឌ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិក បានកើតឡើង បន្ទាប់ពីក្រុមជ្រុលនិយម ចេញឱសានវាទមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

មន្រ្ដីអាមេរិក បានថ្លែងថា កិច្ចព្រមព្រៀងស្ដីការកាត់បន្ថយនូវអំពើហិង្សារបស់ក្រុមឧទ្ទាមតាលីបង់ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ កិច្ចព្រមព្រៀនេះ អំពាវនាវឲ្យក្រុមឧទ្ទាមតាលីបង់ និងកងទ័ពអាមេរិក កាត់បន្ថយនូវអំពើហិង្សា ដែលអាចនឹង​ឈាន ដល់កិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខា។

បណ្ដាញទូរទស្សន៍ Fox Business Network  បានរាយការណ៍ព័ត៌មាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ថា លោក​ Ashraf Ghani បានសរសេរ នៅលើបណ្ដាញសង្គមថា លោកទទួលបានការហៅទូរស័ព្ទពីលោក Mike Pompeo រដ្ឋមន្រ្ដីក្រសួងការបរទេស អាមេរិក ដែលបានប្រាប់លោក អំពីការវិវឌ្ឍគួរឲ្យកត់សម្គាល់ នៅក្នុងកិច្ចចរចាជាមួយក្រុមឧទ្ទាមតាលីបង់។

មន្រ្ដីក្រុមតាលីបង់ បានថ្លែងថា ប្រធានក្រុមអ្នកចរចា លោក Abdul Ghani Baradar នឹងជួបជាមួយប្រសិតពិសេសសេតវិមាន លោក Zalmay Khalilzad នៅសប្ដាហ៍នេះ។​

បច្ចុប្បន្ននៅមានប្រទេស​ចំនួន​១០នៅលើពិភពលោក​​ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ​ហើយប្រទេសទាំង​១០នោះមានពលរដ្ឋសរុប មានតែ​៦ភាគរយប៉ុណ្ណោះនៃពលរដ្ឋ ទាំងអស់លើពិភពលោក​។​ប៉ុន្តែចំនួនជនភៀសខ្លួនទាំងអស់​​នៅលើពិភព​លោកវិញមានដល់ទៅ​៧៤ ភាគរយ មកពីប្រទេសទាំង១០ខាងលើ​នេះ ។

ជាមួយគ្នានោះមានប្រទេសជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម​ ហើយអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំផងដែរ ក្នុងនោះមាន ប្រទេស អ៊ីរ៉ង់ លីប៊ី និងយេមែន ស្ថិតក្នុងចំណោមប្រទេសមានជម្លោះខ្លាំងបំផុត ក្នុងឆ្នាំ២០២០ ។

អង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ បានឲ្យដឹងថា​ បើតាមការសង្កេតមើល ​នៅដើមឆ្នាំ២០២០នេះ ប្រទេសដែលមានជម្លោះខ្លាំងក្លាបំផុត នៅលើពិភពលោក រួមមាន ប្រទេសអ៊ីរ៉ង់ លីប៊ី និងយេមែន។ ស្ថានភាពនយោបាយរបស់ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខ​ជាមួយអាមេរិក កាន់តែខ្លាំងក្លាឡើង ក្រោយពេលប្រធានាធិបតីអាមេរិក បញ្ជាឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ វាយប្រហារសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ Qasseim Soleimani និងមេដឹកនាំកងជីវពល​របស់​អ៊ីរ៉ាក់ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយការវាយប្រហារខាងលើនេះ រំលងបានតែ​៥ថ្ងៃ អ៊ីរ៉ង់ ក៏បានវាយប្រហារសងសឹក ដោយមីស៊ីលបាល្លីស្ទីក (Ballistic) ទៅលើមូល​ដ្ឋានកងទ័ពអាកាសអាមេរិក ចំនួន២កន្លែង នៅលើទឹកដីអ៊ីរ៉ាក់។ ស្ថានការណ៍នេះ បានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងដាក់បន្ថែមទៀត ខណៈប្រទេស​ទាំ ង២កំពុងតែប្រឈមមុខដាក់គ្នាស្រាប់ផង។ រីឯប្រទេសលីប៊ី ក៏កំពុងតែញាំញី ដោយអំពើហិង្សា និងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្រោយការផ្ដួលរំលំមេដឹកនាំផ្ដាច់ការ លោក Muammar Qaddafi កាលពីអំឡុងឆ្នាំ២០១១។ ចំណែកប្រទេសយេមែនវិញ ក៏ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសមានជម្លោះយ៉ាងខ្លាំងក្លា ទាំង១០របស់ពិភពលោកផងដែរ។

អង្គការវិបត្តិអន្តរជាតិ បានថ្លែងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកកំពុងដើរតួជាថ្មី នៅលើឆាកអន្ដរជាតិ ខណៈប្រទេសចិនបានបង្កើនឥទ្ធិពលរបស់ខ្លួន ហើយប្រទេសរុស្ស៊ី កំពុងសម្លឹងមើលការទាញផលចំណេញពីគោលនយោបាយ​លើប្រទេស​មាន​ជម្លោះ។ ប្រទេសមានជម្លោះទាំងបី នៅក្នុងតំបន់ Mena នឹងមានសារៈសំខាន់ចាំបាច់ សម្រាប់ប្រទេសមហាអំណាចទាំងនេះ។

អង្គការនេះនឹងស្វែងរក «ការជូនដំណឹង ដើម្បីការពារជម្លោះ ដែលអាចសម្លាប់មនុស្ស​​បាន» ដោយបានកំណត់ថា ជម្លោះនេះក្លាយជាឧបករណ៍វាស់ស្ទង់ដ៏សំខាន់ នៃស្ថានការណ៍របស់ពិភពលោក។ ជាមួយគ្នានេះ ជម្លោះក្នុងតំបន់ចំនួន៣ ត្រូវអង្គការនេះ​កំពុង​តាមដានយ៉ាងយកចិត្តទុកដាក់ រួមមាន ប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី ប៊ឺគីណាហ្វាសូ កូរ៉េខាងជើង កាស្មៀរ វេណហ្ស៊ុយអេឡា និងអ៊ុយក្រែនជាដើម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print