ខេត្តតាកែវ ៖ អ្នកស្រុកបាទីម្នាក់ ដែលប្រកបរបរលាយរំេសវវិចខ្ចប់ធ្វើកាំជ្រូចលក់គ្រប់ធុន បានភ្លាត់ស្នៀតខុសបច្ចេកទេសនាំឲ្យផ្ទុះស្លាប់ ក្នុងសភាពដាច់ក្បាលចេញពីខ្លួនហើយបានបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកភូមិ និងអាជ្ញាធរសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ។
ជនរងគ្រោះឈ្មោះ កែវ ឈិន អាយុ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន បានផ្ទុះរំសេវកែច្នៃស្លាប់កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
អាជ្ញាធរសមត្ថកិច្ចដែលចុះទៅពិនិត្យឃើញថា បុរសខាងលើនេះស្លាប់ក្នុងសភាពដាច់ក្បាលចេញពីដងខ្លួន សាច់ខ្ទាតជាបំណែកតូចៗ ។ បើតាមការសន្និដ្ឋានដំបូងសមត្ថកិច្ចថា អាចគឺបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេសនេះតែម្តង ទើបនាំឲ្យផ្ទុះ៕ NKD
...