កូរ៉ូណាបង្កផលប៉ះពាល់យ៉ាងខ្លាំង​ដល់ក្រុមហ៊ុនធំៗ ដោយកង្វះគ្រឿងបន្លាស់នាំពីចិន

ចែករំលែក៖

https://www.youtube.com/watch?v=tOd6lhRvBuw

ចិនជាប្រទេសផ្គត់ផ្គងគ្រឿងបន្លាស់ នៅក្នុងវិស័យឧស្សាហកម្ម​ជាច្រើន​នៅជុំវិញពិភព​​លោក ពិសេសគឺវិស័យ​អេឡិចត្រូនិក ក៏ដូចជា​ការផលិតគ្រឿងចក្រ​រថយន្តជា​ដើម ។ ការឆ្លងរាលដាលនៃវីរុស COVID-19 បានជះឥទ្ថិពលយ៉ាងខ្លាំង ដោយក្រុមហ៊ុនជាច្រើនត្រូវ​ផ្អាក់ដំណើរការ ។ 

ជាក់ស្តែង  ក្រុមហ៊ុនផលិតរថយន្ដ Hyundai Motor បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេស​ចិន ដើម្បីផ្គត់ផ្ដង់គ្រឿងបន្លាស់រថយន្ដ ទៅកាន់រោងចក្រផលិតរថយន្ដរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បួង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែដោយសារ​តែការផ្ទុះវីរុសកូរ៉ូណាថ្មី COVID-19 ចង្វាក់ផលិតកម្ម និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនកំពុងជួបផលលំបាក។ 

ចាប់តាំងពីថ្ងៃចូលឆ្នាំចិនមក កម្មកររាប់រយនាក់មិនអាចត្រឡប់ទៅធ្វើការវិញបាន នៅឯរោងចក្រ០២ ក្នុងចំណោម០៤ របស់ក្រុមហ៊ុន Hyundai នៅក្នុងខេត្តជាងស៊ូ (Jiangsu) និងទីក្រុង ឈីងដាវ (Qingdao) ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី។ ជាក់ស្ដែងបច្ចុប្បន្នក្រុមហ៊ុនគ្យុងស៊ីន (Kyungshin) ដែលជាអ្នកផ្គត់ផ្គង់ជិតពាក់កណ្ដាលនៃប្រព័ន្ធខ្សែភ្លើង សម្រាប់ប្រព័ន្ធអគ្គិសនីរថយន្ដក្រុមហ៊ុន Hyun​dai បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសង្វាក់ផលិតកម្មមានការធ្លាក់ចុះ។

ទោះយ៉ាងណាក៏ដោយ បើតាមប្រភពមួយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Hyundai បានបង្កើនការផលិតនៅតាមរោងចក្ររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ឥណ្ឌា កម្ពុជា និងកូរ៉េខាងត្បូង ខណៈក្រុមហ៊ុនមានផែនការប្រើប្រាស់យន្ដហោះ និងកប៉ាល់ដើម្បីដឹកជញ្ជូនគ្រឿងបន្លាស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ បើតាមទិន្នន័យ ពីសមាគមឧស្សាហកម្មរថយន្ដកូរ៉េខាងត្បូង ក្រុមហ៊ុនកូរ៉េខាងត្បូងផ្គត់ផ្គង់គ្រឿងបន្លាស់លំដាប់ទី១ និងទី២ ចំនួន១៧០ បាននិងកំពុងដំណើរការរោងចក្ររបស់ពួក​គេ ជាង៣០០កន្លែងនៅក្នុងប្រទេសចិន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print