នគរបាលចាប់ឃាតកបានហើយ ករណីជម្លោះរឿងមាន់ជុះអាចម៏ដាក់កន្លែងដេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលនៃអធិការស្រុកម៉ាឡៃខ្លួនឃាតក បន្ទាប់ពីចាក់សម្លាប់កម្មករសំណង់ដូចគ្នា ក្នុងរឿងមាន់ជុះអាចម៍ដាក់កន្លែង ដេកកាលពីព្រលប់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២០ ក្នុងភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថាបន្ទាប់ពីមានករណីឃាតកម្មខាងលើសមត្ថកិច្ចរបស់លោកបានចុះទៅដល់កន្លែងកើតហេតុនិងបានសង្គ្រោះជនរងគ្រោះឈ្មោះរតនាភេទប្រុសអាយុ 33 មានទីលំនៅ ឃុំបន្ទាយនាងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបានមកធ្វើកម្មករសំណង់ធ្វើផ្ទះនិងស្នាក់នៅផ្ទះឈ្មោះ យុកសារ៉េត ភេទ ស្រីអាយុ 58 ឆ្នាំនៅភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃក៏បានឈ្លោះប្រកែកគ្នា រឿងមាន់ជុះអាចម៍ដាក់កន្លែងដេកគ្នាចុះឡើងក៏ឈ្មោះខួច ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិបន្ទាយជ័យឃុំបន្ទាយជ័យស្រុកចំការលើខេត្តកំពង់​ចាមបានមកស្នាក់នៅជាកម្មករសំណង់ដូចគ្នានៅនឹងជាមួយនឹងជនរងគ្រោះ បានយកកាំបិតបត់ស្ទុះចាក់ទៅលើឈ្មោះ រតនា ចំទ្រូងក្រោមដោះឆ្វេងលិចមួយកាំបិទចុងស្រូចបណ្ដាលអោយចុកឈាមរហូតស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកស្រុកម៉ាឡៃនៅវេលាម៉ោង6និង50នាទី ព្រលប់ថ្ងៃទី12ខែកុម្ភះ2020នេះ។

ក្រោយកើតហេតុជនសង្ស័យឈ្មោះ អូន ខួចបានរត់គេចខ្លួនមួយយប់ទៅពួនសំងំនៅគុម្ពឬស្សីជាប់ព្រំដែនកម្ពុជាថៃក្នុងឃុំអូរសំព័រ ដើម្បីបម្រុងគេចខ្លួនទៅប្រទេសថៃតែត្រូវនគរបាលស្រុកសហការជាមួយនគរបាលការពារព្រំដែនគោកតាមសា្រវជ្រាវចាប់មកវិញកាលពីវេលាម៉ោង 9 ថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2020 ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានធ្វើការប្រគល់​ជនសង្ស័យទៅខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យយកទៅស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print