ព្រឹកស្អែកនេះ​ សម្ដេច​តេជោ​ហ៊ុន​សែន​នឹងទៅខេត្ត​ព្រះសីហនុ​ដេីម្បី​បង្ហាញ​សមាណចិត្តនិងការទទួលខុសត្រូវចំពោះភ្ញៀវទេសចរបរទេស

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានសរសេរ​សារ​បង្ហោះ​នៅលេីហ្វេសប៊ុក​នៅមុន​នេះថា​ សម្ដេច​នឹងទៅស្វាគមន៍ក្រុមអ្នកទេស​ ចរ​នៅខេត្ត​ព្រះសីហនុ​ នៅព្រឹកស្អែកថ្ងៃ១៤​ ខែកុម្ភះ​ ឆ្នាំ​២០២០នេះ​ ក្នុងនាមម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួល​ខុសត្រូវ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ សរសេរ​បញ្ជាក់បែបនេះ​ ដោយហេតុ​ថា​ កម្ពុជាមានសន្តិភាពទើបសម្តេច​ហ៊ានសម្រេច​ចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឱ្យមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយះពេល១៣ថ្ងៃមកហើយឱ្យបានត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។

សម្ដេច​បានអរគុណអង្គការសុខភាពពិភពលោកនិងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា​ហេីយបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។

ផ្តេីមចេញពីសមាណចិត្តរបស់រាជ​រដ្ឋាភិបាល​កម្ពុជា​បែបនេះ​ ទេីបខ្មែរយេីង​ មានពាក្យមួយឃ្លាថា​ «ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក» ៕ ដោយ​ ៖ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print