អគ្គីភ័យឆេះផ្ទះទុកចោលបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីភ័យឆេះផ្ទះទុកចោលយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី១៣​ ខែកុម្ភះ​ឆ្នាំ២០២០​ នៅចំណុចផ្ទះបាក់បែកទុកចោលមួយកន្លែង​ នៅតាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវ៣៥៨​ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

ប្រភពពត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងនេះកន្លងមកជាហាងលក់ស៊ុបតែក្រោយមកប្តូរទីតាំង ហេីយត្រូវបានម្ចាស់ទុលចោលជាយូរមកហេីយមានតែអ្នករេីសអេតចាយរើសយកទុកចោល និងមកស្នាក់នៅបណ្ណោះអាសន្ន។

លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងឆាបឆេះនៅខាងក្នុងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់។

បេីតាមការសន្និដ្ឋានជំហ៊ានដំបូងអាចមកពីអ្នករេីសអេតឆាយបង្កាត់ភ្លេីងដាំស្លររួចទុករងេីកភ្លេីងចោលទេីបឆាបឆេះបែបនេះ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print