ខេត្ដកំពង់ចាម៖ ស្ដ្រីម្នាក់មានប្ដីដល់ ទៅ២ដង ដែលប្ដីទី១បានពុលត្រីក្រពត ស្លាប់ រីឯប្ដីទី២ ជាមនុស្សប្រមឹក ហើយ នៅពេលស្រវឹង តែងតែកើតរឿងប្រច័ណ្ឌ នឹងបានប្រើហិង្សាជាញឹកញាប់ ។ ហិង្សា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលធ្ងន់ធ្ងរ នោះបានកើតឡើងវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិ រអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្ដកំ*ពង់ចាម ។
ស្ដ្រីរងគ្រោះឈ្មោះ លុយ ភាព អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ដកំពង់ចាម ។ រីឯបុរស ជាប្ដីឈ្មោះ ញាន លាភ អាយុ៤៦ឆ្នាំ ដែលមិនដឹងស្រុកកំណើត អាសយដ្ឋាន ច្បាស់លាស់នោះទេ ។ ក្រោយពេលប្រើ អំពើហិង្សាលើប្រពន្ធរួចហើយ ក៏បានរត់ គេចខ្លួនបាត់ទៅ ។
ប្រភពពីប្រជាពលរដ្ឋ ដែលមាន លំនៅឋានជិតខាងបានឱ្យដឹងថា នៅព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ស្ដ្រីឈ្មោះ លុយ សុភាព និងកូនដើម បាននាំគ្នា ទៅជម្រះស្មៅប៉ិះគួកនៅខាងក្រោយភូមិ ។ រហូតដល់ម៉ោង៧ព្រឹកថ្ងៃដដែលស្រាប់ តែឃើញប្ដីកាន់ដបទឹកសុទ្ធ២ដបដែល មានសាំងពេញមកចាក់ស្រោចលើ ប្រពន្ធ រួចកេះដែកកេះដុតឆេះយ៉ាងសន្ធោរ សន្ធៅ ។ ភ្លាមនោះ កូនរបស់ស្ដ្រីរងគ្រោះ និងអ្នកចម្ការនៅក្បែរនោះ បាននាំគ្នារត់ មកជួយពន្លត់ភ្លើង និងនាំស្ដ្រីរងគ្រោះ មកមន្ទីរពេទ្យខេត្ដ ដើម្បីសង្គ្រោះ ។
រីឯប្ដីបានរត់គេចខ្លួនបាត់ពីកន្លែងកើត ហេតុ ។ ប្រភពបានបន្ដថា កាលពី៣ទៅ ៤ឆ្នាំមុន ប្ដីដើមរបស់ស្ដ្រីរងគ្រោះបាន យកត្រីក្រពតមកអាំងក្លែមស្រា ហើយក៏ ពុលស្លាប់ទៅ ។ បន្ទាប់ពីប្ដីដើមស្លាប់ អ្នកមេម៉ាយ លុយ សុភាព បានរស់នៅជា មួយនិងកូនរកស៊ីធ្វើស្រែចម្ការធម្មតា ។ ប្រហែលជា២ទៅ៣ឆ្នាំក្រោយមក មាន បុរសពោះម៉ាយឈ្មោះ ញាន លាភ មិន ដឹងពីស្រុកកំណើត និងអាសយដ្ឋានច្បាស់ លាស់់បានមកទាក់ទងស្ដ្រីមេម៉ាយលុយ សុភាព ហើយរស់នៅជាមួយគ្នាជាប្ដី ប្រពន្ធ ដោយគ្រាន់តែសែនព្រេនបន្ដិច បន្ដួចប៉ុណ្ណោះ ។
លោក ជា ធារិទ្ធ អធិការនគរបាល ស្រុកកំពង់សៀមបានឱ្យដឹងថា ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យ ឈ្មោះ ញាន លាភ តែរហូតមកដល់ រសៀលម្សិលមិញមិនទាន់ឃើញនៅ ឡើយទេ ។
ករណីខាងលើនេះ គឺដូចទៅនឹងពាក្យ ចាស់ពោលថា “ឈើកោងវល្លិ៍ព័ទ្ធ មនុស្ស ខ្ចាត់ព្រាត់ កុំយកខ្លួនបៀត” ។ យ៉ាងណា មិញបុរស ញាន លាភ ជាមនុស្សដើរ ចោលស្រុក មិនច្បាស់ប្រវត្ដិរូបបាន មករស់នៅជាមួយស្ដ្រីមេម៉ាយ មិនដែល មានសេចក្ដីសុខនោះទេ ដោយបុរស ញាន លាភជាមនុស្សប្រមឹក ផឹកស្រវឹង រករឿងឈ្លោះប្រពន្ធ ដោយសារតែការ ប្រច័ណ្ឌខុសទំនង ៕
ដោយ៖ ហេង នរិន្ទ្រ