សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិករងការចោទប្រកាន់ ពីបទជួយសម្រាលទោសដល់ មិត្តភក្តិរបស់ប្រធានាធិបតីដូណាលត្រាំ ។ សកម្មភាពខាងលើ ដើរផ្ទុយច្បាប់របស់ក្រសួងយុត្តិធម៌ធ្វើឲ្យមន្ត្រី នៅក្នុងក្រសួងខឹងសម្បាយ៉ាងខ្លាំង ដោយសកម្មភាពនោះប៉ះពាល់ដល់កិត្តិយលរបស់ក្រសួង ។
ជាមួយគ្នានេះ អតីតមន្ត្រីក្រសួងយុត្តិធម៌អាមរិកដល់ទៅ១១០០នាក់ រួមទាំងអតីតរដ្ឋអាជ្ញាបានចុះហត្ថលេខាលើសំណើស្នើឲ្យរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ William Barr លាលែងចេញពីតំណែង ដោយសារតែ លោកបានជ្រៀតជ្រែក ដើម្បីកាត់បន្ថយទោសដល់មិត្តភក្តិជិតស្និទ្ធបំផុតរបស់ ប្រធានាធិបតីដូណាល់ ត្រាំ។
សារព័ត៌មាន The New York Times បានផ្សាយថា អតីតមន្ត្រីក្រសួងយុត្តិធម៌បានដឹងយ៉ាងច្បាស់ថា សំណើរខាងលើ មិនគ្រាប់គ្រាន់ ដើម្បីដាក់គំនាបឲ្យលោក William Barr ចុះចេញពីតំណែងនោះឡើយ ។ដូច្នេះ ក្រុមអតីតមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់មន្ត្រីដែលធ្វើការបច្ចុប្បន្ន ក្នុងក្រសួងយុត្តិធម៌រក្សាពាក្យសម្បថពេលចូលកាន់តំណែង គឺផ្តល់តម្លាភាព និងយុត្តិធម៌ មិនទទួលរងឥទ្ធិពលពីបុគ្គលណាមួយនោះឡើយ។
ក្រុមអតីតមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបញ្ជាក់ថា សកម្មភាពរបស់លោក William Barrបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កិត្តិយសរបស់ក្រសួងដូច្នេះលោកចាំបាច់ត្រូវតែលាលែងចេញពីតំណែង។
មូលហេតុបណ្តាលឲ្យក្រុមអតីតមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ប្រឆាំងដោយសារតែទីប្រឹក្សារបស់ប្រធានាធិបតី ដូណាល់ ត្រាំលោក Roger Stone កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់បទល្មើស៧ករណីក្នុងនោះជាប់ពាក់ព័ន្ធការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត អាមេរិកកាលពីឆ្នាំ២០១៦ ជួយឲ្យលោកត្រាំទទួលបានជ័យជំនៈ។ ក្រៅពីនេះគឺការនិយាយកុហកសភា រារាំងសភាស្រាវជ្រាវ៕
ដោយ៖ មែវ សាធី