ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងគេចពីម៉ូតូជ្រុលទៅបុកទ្រូងផ្លូវបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវលេខ១៨២កែងនឹងផ្លូវលេខ១៨៤នៅចំណុចស្តុបអូរឬស្សីស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីមាអ្នកជិះម៉ូតូឆ្លងកាត់ពីមុខរថយន្តទើបខំបើកគេចបណ្តាលឲ្យជ្រុលទៅបុកទ្រូវផ្លូវបែបនេះ តែមិនបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសនោះទេដោយគ្រាន់តែខូចខាតរថយន្តនិងសម្បត្តិរដ្ឋតែប៉ុណ្ណោះ។
តាមម្ចាស់ម្ចាស់រថយន្តបានឲ្យដឹងថា ខ្លួននិងមិត្តភក្តិចំនួន២នាក់ទៀតបានទើបតែចេញមកពីកម្មវិធីគេបានបើករថយន្តមួយគ្រឿងម៉ាកKIAពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AY-1989បើកបរនឹងធ្វើដំណើរមកតាមបណ្តោយព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់កន្លែងកើតហេតុខ្លួនបានបើកគេចពីម៉ូតូដែលជិះកាត់មុខទើបធ្វើឲ្យជ្រុលទៅបុកទ្រូងផ្លូវបែបនេះ។
ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ