ភ្នំពេញ ៖ នៅថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ត្រីក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា លទ្ធផលពិនិត្យសុខភាពអ្នកដំណើរនាវា Westerdam ដែលនៅសេសសល់៧៨១នាក់ បង្ហាញថាមិនមានមេរោគ Covid-19 ទេ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖
* សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។
* ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
* គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចដញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖
...