ខេត្តកណ្ដាល៖ក្មេងប្រុសស្ទាវម្នាក់ដែលមានវ័យជាអនិតិជននៅឡើយ ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះពីបទចាប់រំលោភសេពសន្ថវៈលើកូនស្រីគាត់ ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាច សុខជាតិ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំខាងលើ។ រីឯជនរងគ្រោះឈ្មោះ ស.ស.ល ភេទស្រី អាយុ ៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំភូមិ ឃុំ ស្រុក ជាមួយជនសង្ស័យ ។
យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៥០នាទីព្រឺកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ជនរងគ្រោះនិងបងប្រុសអាយុ១០ឆ្នាំ បានចេញពីសាលារៀនហើយពេលធ្វើមកដល់មុខផ្ទះរបស់ឈ្មោះ សុខ ភឺន ក៏ជួបនឹងជនសង្ស័យឈ្មោះ ម៉ាច សុខជាតិជិះម៉ូតូមកដល់ក៏ឌុបជនរងគ្រោះនិងបងប្រុសទៅផ្ទះ។ ពេលទៅដល់ផ្ទះកុមារីរងគ្រោះបានផ្លាស់សម្លៀកបំពាក់រួច ក៏ត្រូវជនសង្ស័យបានបបួលនាង ទៅរកបេះផ្លែអំពិលទឹក។ពេលឮដូចនេះកុមារីរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យហើយ ពេលនោះម្តាយកុមារីរងគ្រោះសួរជនសង្ស័យថា អ្ហែងឌុបវាទៅណាអាវ៉ា? ជនសង្ស័យក៏ឆ្លើយថា ខ្ញុំឌុបវាទៅបេះផ្លែអំពិលទឹក ហើយក៏ចេញពីផ្ទះបាត់ទៅ។ លុះដល់វេលាកើតហេតុ ជិះម៉ូតូឌុបគ្នាទៅដល់ដីចម្ការចេក ជនសង្ស័យនាំជនរងគ្រោះចូលទៅក្នុងដីចម្ការចេកនោះរួចឲ្យកុមារីរងគ្រោះដេកលើស្មៅហើយភ្លាមនោះជនសង្ស័យបានចាប់កុមារីរងគ្រោះនិងធ្វើសកម្មភាពរំលោភសេពសន្ថវ:បានសម្រេចតែម្តង។ បន្ទាប់មកជនសង្ស័យបេះផ្លែអំពិលទឹកឲ្យកុមារីរងគ្រោះបានមួយថង់ ហើយក្រោយមកជនរងគ្រោះដើរមកផ្ទះតែម្នាក់ឯង។ពេល ឃើញដូចនេះ ម្តាយមានការសង្ស័យក៏សួរនាំកូនស្រី ទើបកុមារីរងគ្រោះឆ្លើយប្រាប់ការពិតអំពីរឿងនេះ។ ក្រោយដឹងរឿងពិតហើយម្ដាយកុមារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំពិល បានឲ្យដឺងថា ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះហើយនោះគេបានសារភាពថា ពិតជាបានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះខាងលើបានពីរដងប្រាកដមែន ដោយកាលពីវេលាម៉ោង ៤ រសៀល ខែវិច្ឆិកា ឆ្នាំ២០១៩(មិនចាំថ្ងៃ) បានរំលោភសេពសន្ថវ:លើកុមារីរងគ្រោះមួយលើករួចមកហើយ ត្រង់ចំណុចដីចម្ការមួយកន្លែងក្នុងភូមិ និងលើកទី២ នេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាឡប៉ុស្តិ៍ ព្រែកអំពិលបានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
ស្អាងជ័យ