ខឹងប្តីចោទថា លួចលាក់មានសហាយស្មន់ ប៉ងលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖​ ស្ត្រីម្នាក់បានសម្រេចចិត្តទៅលោតទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែមិនបានសម្រេចដោយសារតែខឹងប្តីចេះតែរករឿងចោទថាមានសាហាយស្មន់ជាមួយប្រុសផ្សេងដោយសាតែភ្លើងប្រច័ណ្ឌ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នៅលើស្ពានជ្រោយចង្វាចាស់ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមការរៀបរាប់របស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាងគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួនថើម្បីបញ្ចប់ជីវិតនេះគឺបណ្តាលមកពីប្តីចេះតែរករឿងប្រច័ណ្ឌរាល់ថ្ងៃមិនដែលឈប់សោះទើបធ្វើឲ្យនាងគិតចង់បញ្ចប់ជីវិតបែបនេះ។

ស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកទៀតថានាងមានកូនស្រីចំនួន២នាក់ហើយបានយកគ្នាជាមួយប្តីក្រោយជាជាងជួសជុលរថយន្តមិនបានរៀបការទេគឺស្រឡាញ់គ្នាដោយចិត្តនិងចិត្តហើយនាងបានមករស់នៅជាមួយប្តីអស់រយះពេលមួយឆ្នាំហើយដោយប្តីចេះតែរករឿងប្រច័ណ្ឌមិនឈប់សោះចោទថាមានសាហាយស្មន់ទាំងនាងមិនមានផងទើបតូចចិត្តគិតមិនបានវែងឆ្ងាយចង់ទៅលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចជួយបានទាន់ពេល។

ក្រោយពេលកើតហេតុដោយសារមានការនិយាយលួងលោមពីប្រជាពលរដ្ឋនិងសមត្ថកិច្ចផងនោះនារីរងគ្រោះក៏បានជិះម៉ូតូឌុបជូនត្រឡប់ទៅផ្ទះវិញផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print