ព្រោះសម្តីព្រហើន ! សមត្ថកិច្ចខណ្ឌទួលគោក នាំ នាង ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែកុម្ភៈ នេះ សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួននាង ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន អោយបញ្ឈប់ការ LIVE ស្ទើរចេញកេរ្តិ៍ភេទ ។

លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ថ្លែងប្រាប់ យ៉ាងខ្លីថា “សមត្ថកិច្ចកំពុងធ្វើការរឿងនេះហើយ” រួចចុចបិទទូរស័ព្ទតែម្តង ។

សូមបញ្ជាក់ថា ដោយមើលឃើញពីភាពអនាធិបតេយ្យនិងដើម្បីថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ស្ត្រីខ្មែរ , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយសមត្ថកិច្ច បិទការ Live ទាំងឡាយណា ដែលជាការលក់ផលិតផលតាមអនឡាញ ហើយបញ្ចេញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះ , សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ។

ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរ្តិ៍ភេទ តាម Facebook ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លា នោះ បានបញ្ចេញមតិមួយចំនួន ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។

នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ប្រសាស៍សម្តេចហេីយ ចង់ខ្យល់ មេីរទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំសម្តេចអេីយសម្តេច ជួយសេង រ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីនម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួតងាប់លូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”។

ប្រជាពលរដ្ឋជាច្រើនដែលគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន មានការខឹងសម្បាយ៉ាងខ្លាំងចំពោះ នាង ថៃ ស្រីនាង ហើយសង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការចំពោះនាងដ៏ព្រហើនរូបនេះផង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print