រដ្ឋបាលខណ្ឌដង្កោប្រគល់ម៉ូតូដឹកសំរាមដល់សង្កាត់ទាំង១២ ដើម្បីបំរើសេវាដឹកសំរាមជូនពលរដ្ឋក្នុងមូលដ្ឋានសង្កាត់និមួយៗ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោបានប្រគល់ម៉ូតូដឹកសំរាមដល់សាលាសង្កាត់ទាំង១២ ដើម្បីបំរើសេវាដឹកសំរាមនៅក្នុងមូលដ្ឋានសង្កាត់និមួយៗឲ្យបានទាន់ពេលវេលា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ពិធីប្រគល់ម៉ូតូដឹកសំរាមដល់សង្កាត់ទាំង១២ នៃរដ្ឋបាលខណ្ឌដង្កោបានប្រព្រឹត្តធ្វើឡើងក្រោម វត្តមានលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ អភិបាលរង និងលោកនាយករដ្ឋបាលខណ្ឌ ព្រមទាំងអស់លោក-លោកស្រីមន្ត្រីក្រោមឱវាទសាលាខណ្ឌ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានធ្វើការណែនាំដល់មន្ត្រីសង្កាត់និមួយៗ ដែលមក ទទួលយកម៉ូតូដឹកសំរាម គឺត្រូវចូលរួមទាំងអស់គ្នាក្នុងការបំរើសេវាប្រមូលសំរាមឲ្យទាន់ពេល វេលាក្នុងគោលបំណងសំអាតបរិស្ថានក្នុងមូលដ្ឋានសង្កាត់។ ព្រោះថានៅក្នុងភូមិខ្លះរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមិនបានទៅដល់នោះទេ ហេតុដូច្នេះអាជ្ញាធរសង្កាត់ត្រូវជិះម៉ូតូដឹកសំរាមនេះចូលមើលតាមខ្នងផ្ទះរបស់ពលរដ្ឋ និងណែនាំបងប្អូនពលរដ្ឋកុំឲ្យបោះចោលសំរាម ពាសវាលពាសកាល ឬដាក់សំរាមតាមមាត់លូអាចនឹងស្ទះលូ។

លោកស្រីអភិបាលខណ្ឌដង្កោក៏បានណែនាំផងដែរ ចំពោះការប្រើប្រាស់ម៉ូតូដឹកសំរាមនេះត្រូវ ចេះថែរក្សាឲ្យបានគង់វង់ កុំឲ្យបាត់បង់ និងត្រូវថែទាំប្តូរប្រេងម៉ាស៊ីន ត្រូវសំអាតលាងម៉ូតូដឹកសំរាមឲ្យបានស្អាតក្រោយយើងដឹកប្រមូលសំរាមទៅចាក់ចោលនៅទីលានសំរាម៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print