កូរ៉េខាងត្បូង​ឆ្លងជំងឺកូរ៉ូណាថ្មី ឬCOVID-19 កើនឡើងដល់​៨២នាក់

ចែករំលែក៖

ជំងឺ​រលាកសួតថ្មី បង្កឡើងដោយ​វីរុសកូរ៉ូណាថ្មី ឬCOVID-19​នោះ នៅក្នុងប្រទេសកូរ៉េខាងត្បូង​ បានកើនឡើង​យ៉ាងឆាប់រហ័សបំផុត​អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺកើនឡើង​រហូតដល់​៨២ករណីហើយ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្រភពព័ត៌មានកូរ៉េបានផ្សាយថា អ្នកជំងឺ​ទាំងនេះ​ស្ទើរតែ​ពាក់កណ្តាល​ បានមានទំនាក់ទំនងជាមួយ​ស្ត្រីអ្នកជំងឺម្នាក់​អាយុ​៦១ឆ្នាំ ដែលជាសមាជិក​សាខា​ក្រុមសាសនា Daegu ស្ថិតនៅព្រះវិហារយេស៊ូ Shincheonji ។

មជ្ឈមណ្ឌល​បង្ការ ការពារ និងគ្រប់គ្រងជំងឺ​ឆ្លង​កូរ៉េខាងត្បូង (KCDC)​បានថ្លែងការណ៍ថា អ្នកជំងឺ COVID-19 ករណីថ្មី​មានចំនួន​៣១ករណីបន្ថែមទៀត ត្រូវបានកត់ត្រា​នៅទូទាំងប្រទេស ខណៈក្នុងចំណោមនោះ​២៣ករណី​ស្ថិតនៅ​ក្នុងព្រះវិហារ ។

មកដល់ថ្ងៃទី១៩ ខែកុម្ភៈ កូរ៉េខាងត្បូង​មាន​តែ​៣១ករណីប៉ុណ្ណោះឆ្លងជំងឺកូរ៉ូណាថ្មី ប៉ុន្តែ​នៅថ្ងៃទី២០ ខែកុម្ភៈ វាបានកើនឡើងសរុប​៨២នាក់ ។

គួរបញ្ជាក់ថា ជំងឺនេះ​ ផ្ទុះឡើងដំបូង​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសចិន ហើយបានឆ្លងរាលដាល​ពាសពេញជុំវិញពិភពលោក ។ មនុស្ស​ឆ្លងជំងឺនេះ​ជាង​២០០០នាក់បានស្លាប់រួចមកហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print