ភ្លើងឆេះតែរថយន្តដឹកកានសាំង ឈប់ចតនៅស្ថានីយប្រេងឥន្ធន:ស្រូយ រស្មី សំណាងមិនឆេះស្ថានីយប្រេងនោះទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: រថយន្តដឹកកានសាំងមួយគ្រឿង បានឆ្លងចរន្តខ្សែភ្លើងឆាបឆេះនៅស្ថានីយប្រេងឥន្ធន: ស្រូយ រស្មី ស្ថិតក្នុងភូមិត្រពាំងព្រីងសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង៨ជាងព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្រភពពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តកូរ៉េធុនតូចដឹកកានសាំងទៅឈប់នៅស្ថានីយខាងលើ។

ពេលកម្មករកំពុងតែប៉ូមសាំង ពីស្ថានីយដាក់កានចំណុះ៣០លីត្រនៅលើរថយន្ត ។

ពេលនោះប្រេងសាំងក៏បានហៀរហូរចូលក្រោមរថយន្ត ខណ:រថយន្តកំពុងបញ្ឆេះ ការង់ទីទើបបណ្តាលឲ្យឆ្លងចរន្តភ្លើង ឆេះពីក្រោមរថយន្តយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្តង ។

ឃើញដូចនោះ កូនប្រុស និងកម្មករ នៅក្នុងស្ថានីយប្រេងឥន្ធនៈនោះ ស្ទុះទៅបើករថយន្តកូរ៉េមួយផ្សេងទៀត បើកថយបំបុករថយន្តនោះ ចេញក្រៅដែលកំពុងឆាបឆេះ ឲ្យចេញមកថ្នល់ដើម្បីបញ្ជៀសកុំឲ្យ បន្តឆេះទៅដល់ស្ថានីយប្រេងនោះបន្តទៀត ។

បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ប្រហែលមួយម៉ោងក្រោយទើបរលត់អស់ ។

នៅក្នុងហេតុការណ៍នោះ ឆេះអស់រថយន្តមួយគ្រឿង និងកានសាំងមួយចំនួននៅលើរថយន្ត ។ ចំណែកស្ថានីយ៍ប្រេងបានឆេះរោលៗនៅផ្នែកដំបូលបាណូនៃយីហោតែប៉ុណ្ណោះ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print