ខេត្តត្បូងឃ្មំុ៖ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ៧មករា១៩៧៩ អាជ្ញាធរស្រុកមេមត់រួមសហការជាមួយសប្បុរសជននានាពិសេសសមាគមបាល់ទាត់ស្រុកដឹកនាំដោតលោក ស៊្រុន ផឹងឡេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកួតបាល់ទាត់ដណ្តើម ពានរង្វាន់៧មករា ២០១៦ ដោយចាប់ផ្តើម ពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៧មករាឆ្នាំ២០១៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្ថិតនៅក្នុងឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីប្រគួតជម្រុះអស់រយៈពេល៧ថ្ងៃពិធីបិតការប្រគួតនេះបានធ្វើឡើងក្រោមអធិបតីភាពលោក វ៉ា សារិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃគណៈអភិបាលស្រុកមេមត់ ។
មានប្រសាសន៍ក្រោយការប្រគួតវគ្គផ្តាច់ព្រាត់នេះ លោកវ៉ា សារិទ្ធ បាន ជម្រុញអោយយុវជនទាំងអស់ខិតខំសិក្សារៀនសូត្រ ហើយបើសល់ពេល ទំនេត្រូវលេងកីឡា ពីព្រោះមានផលប្រយោជច្រើនសម្រាប់សុខភាព និងអាចជួយលើកតម្កើងកិត្តិយសទាំងខ្លួនយើងផ្ទាល់ និងសង្គមជាតិ ទាំងមូល។ លោកបញ្ជាក់ថាប្រទេសកម្ពុជាមានសុខសន្តិភាពទើបយើង មានគ្រប់បែបយ៉ាងទាំងការប្រកបរបររកស៊ី និងការអភិវឌ្ឍន៌ប្រទេសជាតិ ហើយសុខសន្តិភាពនេះគឺបានមកពីការលះបង់អាយុជីវិត របស់អ្នក ស្នេហាជាតិ រំដោះប្រទេសចេញពីរបបវាលពិឃាតខ្មែរក្រហមកាលពី ថ្ងៃ៧ មករា ១៩៧៩ ។ ក្រោយថ្ងៃរំដោះក្រោមការដឹកនាំប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខទើបប្រទេសជាតិមាន សុខសន្តិភាពដូចសព្វថ្ងៃ។
នៅក្នុងឱកាសនោះដែរលោក ចេង ប៊ុណ្ណារ៉ា មានប្រសាសន៍លើកឡើង ថាការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់៧មករាឆ្នាំ២០១៦នេះ ក្រៅពីដើម្បីរំលឹកខួបថ្ងៃ៧មករា ១៩៧៩ក៏ ដើម្បីជម្រុញអោយ សិស្សានុសិស្ស យុវជនចូលរួមលេងកីឡាអោយ បានច្រើនដើម្បី សុខភាពដោយជៀស អោយឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងគ្រឿងញៀន ។
បើតាមការបញ្ជាក់របស់លោក ស្រុន ផឹងឡេង ដែលជាផ្តួចផ្តើម និងឧបត្ថម្ភ ការប្រគួតបានអោយដឹងថា ដោយវិស័យកីឡាក៏ជា វិស័យមួយសំខាន់ ក្នុងចំណោមវិស័យសំខាន់ដែរនោះទើប លោកផ្តួចផ្តើមអោយមានកម្មវិធី នេះឡើងដើម្បីជាប្រយោជន៍ដល់ យុវជនទាំងសុខភាព និងដើម្បីបង្ហាញ ពីការសាមគ្គីគ្នារបស់ប្អូនៗយុវជន ពិសេសដើម្បីជម្រុញអោយពួកគេចូលរួម លេងកីឡាដោយកំយក ពេលទំនេទៅប្រព្រឹត្តិអំពើខុសច្បាប់ ។
លោកបន្តថាសម្រាប់ការប្រគួតអស់ រយៈពេល១សប្តាហ៍កន្លងមកនេះឃើញថាក្រុមកីឡាករទាំងអស់បាន ខិតខំអស់ពីសមត្ថភាព និងមានការយោគយល់អធ្យាស្រ័យគ្នាល្អទាំងនេះ បង្ហាញ់ពីការសាមគ្គីគ្នាបានយ៉ាងល្អសម្រាប់ក្រុមកីឡាករបើទោះបីពួកគេ នៅក្រុមខុសគ្នាក៏ដោយ។
សូមជម្រាបថាសម្រាប់ការប្រគួតនេះក្រុមលេខ១ទទួលបានពានមួយ និងប្រាក់ឧបត្ថមចំនួន២លាន៥សែនរៀល ហើយក្នុងនោះសម្រាប់ការទាត់ ចូលមួយគ្រាប់នៅវគ្គផ្តាច់ព្រាត់លោកវ៉ា សារិទ្ធិ ឧបត្ថម៤០ម៉ឺនរៀលផងដែរ ៕
ដោយ៖ វណ្ណះ