សម្តេច​ ហ៊ុន​ សែន​ ៖​ កម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៌​ អស់​ រយៈពេលជិតមួយសប្តាហ៍​ តែពេលនេះទទួលបានយុត្តិធម៍មកវិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានបង្ហោះសារ​លេីហ្វេសប៊ុក​នៅព្រឹកថ្ងៃ​សៅរ៍​នេះដោយសរសេរថា​ ការមិន​ទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការពិនិត្យសុខភាពរបស់ភ្ញៀវទេស​ចរដែលជិះលើនាវា
Westerdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៏របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។

សម្តេច​បាន​សរសេរ​បន្តថា​ ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួលបានយុត្តិធម៍មកវិញ។មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្សWesterdam ឆ្លងCovid.19នោះទេ។

នៅ​ព្រឹក​នេះ​ដែរ​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កំពុងវាយកូនគោលនៅCity golfនៅភ្នំពេញ​ មិនមែន​ស្ថិតក្នុង
មន្ទីរពេទ្យនៅSingapore ដូចពួកបីសាចឃោសនានោះដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print