នគរបាល​ចាប់​គ្រែង​ជំនួស​ជលផល​ ចំនួន​១.២២៥​គីឡូក្រាម​យក​ទៅ​ លែង​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​ខេត្ដ​ព្រះ​ សីហ​នុស​ហ​ការ​ជាមួយ​កម្លាំង​នគរបាល​ ស្រុក​ព្រៃ​នប់​ចាប់​កូន​គ្រែង​ឈាម​ជំនួស​ មន្ដ្រី​ជលផល​រួច​យក​ទៅ​លែង​ ។​ ករណី​ ចាប់​កូន​គ្រែង​ឈាម​នេះ​សមត្ថកិច្ច​នគរ​ បាល​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ត្រ​ញំ​ង​ស្អុយ​ ឃុំ​អណ្ដូង​ថ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

20160108_080643_resized

​នគរបាល​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​ថា​ កូន​គ្រែង​ឈាម​ដែល​សមត្ថកិច្ច​ចាប់​ យក​ទៅ​លែង​ជា​របស់​ឈ្មោះ​ង៉ែត​ សា​រុំ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ជី​ឃ្មុ​ល​ ឃុំ​កោះ​ព្រិច​ ស្រុក​គី​រី​វង់​ ខេត្ដតាកែវ​ ។​

​ប្រភព​ពី​មន្ដ្រី​ដដែល​បានឱ្យ​ដឹង​ទៀត​ ថា​ កូន​គ្រែង​ឈាម​ដែល​សមត្ថកិច្ច​ចាប់​ យក​ទៅ​លែង​នេះ​មាន​ចំនួន​១៩​បាវ​ ស្មើ​ នឹង​១.២២៥​គីឡូក្រាម​ ។​ កូន​គ្រែង​ឈាម​ ទាំងនេះ​គឺ​បាន​ដឹក​តាម​រថយន្ដ​កូរ៉េ​ចំណុះ​ ១,៥​តោន​ ពណ៌​ស​ ពាក់​ស្លាក​លេ​ ភ​.​ព​២​ ដ​.១០៤២​ ដែល​បាន​ដឹក​ចេញពី​ក្បែរ​ សាលាឃុំ​ព្រៃ​នប់​ក្នុងស្រុក​ព្រៃ​នប់​ឆ្ពោះ​ ទៅ​កាន់​ត្រ​ញំ​ង​អំពៅ​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ ព្រះ​សីហ​នុ​ ។​

​មន្ដ្រី​ដដែល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ ចាប់​គ្រែង​ឈាម​ដ៏​ច្រើន​នេះ​សមត្ថកិច្ច​ បាន​បញ្ជូន​រថយន្ដ​ និង​គ្រែង​ឈាម​ ព្រម​ ទាំង​ម្ចាស់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុ​ដើម្បី​ចាត់ការ​បន្ដ​ ។​

​តាម​មន្ដ្រី​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែមករា​ថា​ គ្រែង​ឈាម​ដែល​ចាប់​បាន​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​មន្ដ្រី​ជល​ ផល​ដើម្បី​យក​ទៅ​លែង​ ។​ ចំណែក​ម្ចាស់​ គ្រែង​ និង​រថយន្ដ​សមត្ថកិច្ច​អាច​នឹង​ អប់រំ​បញ្ឈប់​ឱ្យ​ប្រកប​មុខរបរ​ទិញ​លក់​ កូន​គ្រែង​ឈាម​ដែល​ច្បាប់​បាន​ហាម​ ឃាត់​ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ករណី​ឈ្មួញ​រកស៊ី​ទិញ​ លក់​កូន​គ្រែង​ឈាម​នេះ​បាន​កើតឡើង​ ស្ទើរ​រាល់ថ្ងៃ​ ប៉ុន្ដែ​មន្ដ្រី​ជលផល​ខេត្ដ​ព្រះ​ សីហ​នុ​គ្មាន​នរណារ​វីរ​វល់​ទប់ស្កាត់​នោះ​ ទេ​ ទោះ​គេ​ដឹង​ថា​កូន​គ្រែង​ឈាម​ត្រូវ​បាន​ ក្រុម​ឈ្មួញ​ទិញ​លក់​បំផ្លាញ​ស្ទើរ​ហិន​ ហោចទៅ​ហើយ​ក្ដី​ ។​ នេះ​បាន​សមត្ថកិច្ច​ នគរបាល​ទប់ស្កាត់​ខ្លះៗ​ ម្ល៉េះ​ក្មេងៗ​ជំនាន់​ ក្រោយ​មិន​ស្គាល់​គ្រែង​ឈាម​ទៀត​ទេ​ ។​

​ជុំវិញ​ការ​លើក​ឡើង​នេះ​អ្នក​យក​ព័​ត៌​ មាន​នគរវត្ដ​មិន​អាច​រក​ការ​បកស្រាយ​ ពី​មន្ដ្រី​ជលផល​ខេត្ដ​ព្រះ​សីហ​នុ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែមករា​ ព្រោះ​ពុំ​មាន​ លេខ​ទូរស័ព្ទ​ ៕​

FB_IMG_1452202679011

20160108_083710_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print