ខេត្ដព្រះសីហនុ៖ នគរបាលខេត្ដព្រះ សីហនុសហការជាមួយកម្លាំងនគរបាល ស្រុកព្រៃនប់ចាប់កូនគ្រែងឈាមជំនួស មន្ដ្រីជលផលរួចយកទៅលែង ។ ករណី ចាប់កូនគ្រែងឈាមនេះសមត្ថកិច្ចនគរ បាលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែ មករា ឆ្នាំ២០១៦ នៅភូមិត្រញំងស្អុយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា កូនគ្រែងឈាមដែលសមត្ថកិច្ចចាប់ យកទៅលែងជារបស់ឈ្មោះង៉ែត សារុំ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិជីឃ្មុល ឃុំកោះព្រិច ស្រុកគីរីវង់ ខេត្ដតាកែវ ។
ប្រភពពីមន្ដ្រីដដែលបានឱ្យដឹងទៀត ថា កូនគ្រែងឈាមដែលសមត្ថកិច្ចចាប់ យកទៅលែងនេះមានចំនួន១៩បាវ ស្មើ នឹង១.២២៥គីឡូក្រាម ។ កូនគ្រែងឈាម ទាំងនេះគឺបានដឹកតាមរថយន្ដកូរ៉េចំណុះ ១,៥តោន ពណ៌ស ពាក់ស្លាកលេ ភ.ព២ ដ.១០៤២ ដែលបានដឹកចេញពីក្បែរ សាលាឃុំព្រៃនប់ក្នុងស្រុកព្រៃនប់ឆ្ពោះ ទៅកាន់ត្រញំងអំពៅ ស្រុកព្រៃនប់ ខេត្ដ ព្រះសីហនុ ។
មន្ដ្រីដដែលបានបញ្ជាក់ថា ក្រោយពី ចាប់គ្រែងឈាមដ៏ច្រើននេះសមត្ថកិច្ច បានបញ្ជូនរថយន្ដ និងគ្រែងឈាម ព្រម ទាំងម្ចាស់ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុដើម្បីចាត់ការបន្ដ ។
តាមមន្ដ្រីនគរបាលខេត្ដព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករាថា គ្រែងឈាមដែលចាប់បានខាងលើនេះ សមត្ថកិច្ចបានប្រគល់ទៅឱ្យមន្ដ្រីជល ផលដើម្បីយកទៅលែង ។ ចំណែកម្ចាស់ គ្រែង និងរថយន្ដសមត្ថកិច្ចអាចនឹង អប់រំបញ្ឈប់ឱ្យប្រកបមុខរបរទិញលក់ កូនគ្រែងឈាមដែលច្បាប់បានហាម ឃាត់ ។
ប្រជាពលរដ្ឋនៅស្រុកព្រៃនប់បាន បង្ហើបឱ្យដឹងថា ករណីឈ្មួញរកស៊ីទិញ លក់កូនគ្រែងឈាមនេះបានកើតឡើង ស្ទើររាល់ថ្ងៃ ប៉ុន្ដែមន្ដ្រីជលផលខេត្ដព្រះ សីហនុគ្មាននរណារវីរវល់ទប់ស្កាត់នោះ ទេ ទោះគេដឹងថាកូនគ្រែងឈាមត្រូវបាន ក្រុមឈ្មួញទិញលក់បំផ្លាញស្ទើរហិន ហោចទៅហើយក្ដី ។ នេះបានសមត្ថកិច្ច នគរបាលទប់ស្កាត់ខ្លះៗ ម្ល៉េះក្មេងៗជំនាន់ ក្រោយមិនស្គាល់គ្រែងឈាមទៀតទេ ។
ជុំវិញការលើកឡើងនេះអ្នកយកព័ត៌ មាននគរវត្ដមិនអាចរកការបកស្រាយ ពីមន្ដ្រីជលផលខេត្ដព្រះសីហនុបានទេ នៅព្រឹកថ្ងៃទី៨ ខែមករា ព្រោះពុំមាន លេខទូរស័ព្ទ ៕
ដោយ៖ ឆ្លាមសមុទ្រ